v9
V9BET

Salah ស៊ុតបាល់ពិន័យ ១គ្រាប់ជួយអោយ Liverpool ផ្តួល Brighton ខណៈ West Ham ផ្តួល Arsenal ១:0

5 months ago​ | ដោយ V-Dr

ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២២ រវាងក្រុមម្ចាស់ផ្ទះ Brighton និងក្រុមភ្ញៀវ Liverpool កាលពីថ្ងៃសៅរ៏ទី១៣ ខែមករា ២០១៨ នេះបានបញ្ចប់ទៅក្នុងលទ្ធផល​ Brighton 0:១ Liverpool។ ១គ្រាប់របស់ក្រុមហង្សក្រហម Liverpool បានមកពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិអេហ្សីប Mohamed Salah នៅនាទីទី៥០ និងបន្តជួយអោយក្រុមមាន ៧ពិន្ទុនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League តាមពីក្រោយដោយក្រុម Man.City។

Klopp បានប្រាប់ BBC Sport ថា: ខ្ញុំគិតថាវាជាលទ្ធផលដ៏ល្អបំផុតដែលយើងបានធ្វើកន្លងមក។ យើងបានទទួលយកការយើងដឹងថាយើងអាចគ្រប់គ្រងស្ថានការនៃការប្រកួតបានប្រកបដោយភាពជឿជាក់

ការប្រកួត ១គូទៀតក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បានផ្តួលក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ១:0 ស៊ុតបញ្ចូលទីដោយកីឡាករ Declan Rice នៅនាទីទី៤៨ ក្រោយចាប់ផ្តើមប្រកួតនៅដើមតង់ទី២ នាទីទី៤៨ ក្រោយការបញ្ចូនបាល់ចេញពីជើងកីឡាករ Sami Nasri អតីតកីឡាករក្រុម Arsenal និង Man.City។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.