v9

នោះ! ក្រោយបដិសេធដឹកនាំក្រុម Benfica លោក Mourinho ទទួលការងារថ្មីមួយនេះវិញម្តង

1 week ago​ | ដោយ V-Dr

នៅថ្ងៃតែមួយដែលអតីតគ្រូបង្វឹកក្រុម Manchester United បានបដិសេធមិនដឹកនាំក្លឹបយក្សនៅស្រុកកំណើតគឺ Benfica លោក Jose Mourinho ត្រូវបានរាយការណថា បានទទួលការងារជាអ្នកវិភាគកីឡាបាល់ទាត់ប្រចាំទូរទស្សន៏មួយ។

បណ្តាសារព័ត៌មានបានបញ្ជាក់ថាលោក Jose Mourinho នឹងធ្វើជាពិធីករក្នុងកម្មវិធីវិភាគកីឡាឈ្មោះ beIN SPORTS ក្រោយពីត្រូវបានក្លឹប Manchester United បញ្ចប់តួនាទីកាលពីខែមុន ខណៈក្រុមបានឈ្នះរាល់ការប្រកួតទាំង៥ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer។ អ្នកចាត់ការសញ្ជាតិទុយហ្គាល់រូបនេះបានបដិសេធថាគាត់មិនចង់វិលត្រឡប់មកកាន់ក្របខណ្ឌលីកកំពូលព័រទុយហ្គាល់ Premierira Liga គឺក្លឹប Benfica វិញទេ និងកំពុងសំលឹងមើលឪកាសផ្លាស់ទៅដឹកនាំអតីតក្លឹប Inter Milan ឬ Real Madrid វិញ។

ថ្លែងប្រាប់ Correio da Manha កាលពីថ្ងៃព្រហស្បតិ៍លោក Mourinho បុរសវ័យ ៥៦ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៏ថាៈ ខ្ញុំគ្មានបណងធ្វើការនៅព័រទុយហ្គាល់ទេ ខ្ញុំនៅតែមានការគោរពក្លិប Benfica និងប្រធានក្លឹបដែលមានបំណងល្អមកលើរូបខ្ញុំ។ ទោះបីជាបែបនេះក្តីប្រិយមិត្តអ្នកគាំទ្រអាចនិងឃើញវត្តមានរបស់លោក Mourinho នៅក្នុងកម្មវិធីកីឡារបស់ការប្រកួតក្របខណ្ឌ Premier League និងការប្រកួត Asian Cup

ការបង្ហាញខ្លួនក្នុងនាមជាអ្នកវិភាគកាប្រកួតកីឡាបាល់ទាត់ជាលើកដំបូងរបស់លោក Mourinho នៅលើ BeIN SPORTS ការប្រកួតពានរង្វាន់ Asian Cup កាលពីថ្ងៃព្រហស្បតិ៍ដែលលោកនិងផ្តល់បទសម្ភាសន៏សម្រាប់ការប្រកួតរវាងកាតា និងក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត។ហើយ២ថ្ងៃក្រោយមកទៀត លោក Mourinho និងធ្វើការវិភាគកម្មវិធីប្រកួត Premier League រវាង Arsenal និង Chelsea។ មិនមែនជាអ្នកចំណូលថ្មីបំផុតនោះទេលោក Mourinho ក៏ធ្លាប់ជាវាគ្មិនវិភាគការប្រកួតបាល់ទាត់នៅក្នុងកំលុងព្រឹត្តិការណ៏ប្រកួត World Cup ២០១៨នៅប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.