v9

ស៊ីរីបញ្ចប់តំណែងគ្រូបង្វឹកលោក Bernd Stange ក្រោយចាញ់ហ្សកដង់ ២:0

1 week ago​ | ដោយ V-Dr

លោក Bernd Stange បានក្លាយជាគ្រូបង្វឹកទី២ ដែលត្រូវបានបណ្តេញចេញនៅក្នុងព្រឹត្តការណ៏ Asian Cup ពីក្រុមជម្រើសជាតិស៊ីរីក្រោយពីមានការខកចិត្តដោយទទួលបានត្រឹមតែ ១ពិន្ទុពីការប្រកួតពីរលើក នៅក្នុងពូល B ។

ក្រុមបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Bernd Stange សញ្ជាតិអាឡឺម៉ង់វ័យ ៧០ឆ្នាំបន្ទាប់ពីចាញ់ក្រុមហ្ស៊កដង់ ២-០ នៅក្នុងការប្រកួតព្រឹត្តការណ៏ Asian Cup កាលពីថ្ងៃព្រហស្បតិ៍។លោក Stange បានចូលកាន់តំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ខណៈក្រុមនៅមិនទាន់បានបញ្ជាក់ពីគ្រូបង្វឹកណាម្នាក់ដែលចូលមកកាន់តួនាទីបន្តពីលោក Stange នៅមុនការប្រកួតចុងក្រោយរបស់ពួកគេជាមួយអូស្ត្រាលីនាថ្ងៃអង្គារសប្តាហ៏ក្រោយនៅឡើយទេ។

Stange បានក្លាយជាគ្រូបង្វឹកទី២ ដែលត្រូវបានគេបណ្តេញចេញនៅក្នុងសប្តាហ៍ដំបូងនៃការប្រកួត។ បន្ទាប់ពីក្រុមជម្រើសជាតិថៃបានបញ្ចប់តំណែងលោក Milovan Rajevac បន្ទាប់ពីក្រុមចាញ់ឥណ្ឌាក្នុងការប្រកួតពូល A ប៉ុន្តែបានស្តារមុខមាត់ឡើងវិញជាមួយនឹងជ័យជម្នះ ១-0 លើបារ៉ែនកាលពីថ្ងៃព្រហស្បតិ៍។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.