v9
V9BET

ប៉ូលីសអាមេរិកស្នើសុំគំរូតេស្ត៏ DNA ពី Ronaldo ដើម្បីបន្តស៊ើបអង្កេតករណីរំលោភសេពសន្ធវៈ

4 months ago​ | ដោយ V-Dr

សមត្ថកិច្ចប៉ូលីសក្រុង Las Vegas នៅសហរដ្ឋអាមេរិកបានចេញដីកាដើម្បីស្នើសុំការផ្តល់គំរូលទ្ធផលធ្វើតេស្ត៏ DNA ពីកីឡាករ Cristiano Ronaldo ជាផ្នែកមួយយ៉ាងសំខាន់នៃការស៊ើបអង្កេត របស់ពួកគេក្នុងករណីចោទប្រកាន់ពីបទរំលោភសេពប្រឆាំងនិងខ្សែប្រយុទ្ធ របស់ក្រុមស្រ្តីជរា Juventus រូបនេះ។ មេធាវីរបស់របស់កំពូលកីឡាករវ័យ ៣៣ឆ្នាំលោក Peter S. Christiansen ត្រូវបានដកស្រង់ដោយគេហទំព័រកីឡា BBC ថាវាជាការស្នើសុំមានលក្ខណៈស្ដង់ដា។ យោងគេហទំព័រ Wall Street Journal ក៏បានចុះផ្សាយថាដីកានោះក៏ត្រូវបានផ្ញើទៅប្រព័ន្ធតុលាការក្នុងប្រទេសអ៊ីតាលីថ្មីៗនេះផងដែរ។

គួររំលឹកឡើងវិញផងដែរថា អតីតតារាម៉ូដែលនាង Kathryn Mayorga បានចោទប្រកាន់កំពូលខ្សែប្រយុទ្ធ Ronaldo បានរំលោភនាងនៅក្នុងសណ្ឋាគារមួយនៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៩ ប៉ុន្តែជាការឆ្លើយតបវិញអតីតខ្សែប្រយុទ្ធក្រុមអធិរាជស Real Madridរូបនេះ កាលពីដើមខែតុលាបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈគណនី Twitter របស់ខ្លួននិងបានបដិសេធការចោតប្រកាន់នេះយ៉ាងដាច់អហង្ការ។

ទស្សនាវដ្ដីអាល្លឺម៉ង់ឈ្មោះ Der Spiegel ក៏ត្រូវបានដកស្រង់និង ចុះផ្សាយថានៅក្នុងឆ្នាំ២០១០ នាង Kathryn បានឈានទៅដល់ដំណោះស្រាយក្រៅប្រព័ន្ធតុលាការជាមួយ Ronaldo តាមរយៈការបង់ប្រាក់ជំងឺចិត្ត ៣៧៥,០០០ដុល្លារ(២៨,៨០០០ផោន)ដល់នាងជាថ្នូរនឹងការមិនបញ្ចេញរឿងអាស្រូវមួយនេះជាសាធារណៈនោះទេ៕

Ronaldo បានផ្ទេរទៅក្រុម Juventus ពីក្រុម Real Madrid ក្នុងតម្លៃ ៩៩,២លានផោនកាលពីខែកក្កដា ឆ្នាំមុន។ ក្រោយពីបានឈ្នះពានរង្វាន់ Ballon d’Or ៥សម័យកាលជាមួយក្រុមMan.United និង Real Madrid ២០០៨, ២០១៣, ២០១៤, ២០១៦និង ២០១៧ និងកំពុងជោគជ័យជាមួយក្រុមថ្មីរបស់ខ្លួននាពេលនេះ។

កែសម្រួលដោយ៖ ​Cambosport
ប្រពភ៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.