v9
V9BET

Barcelona បានបរាជ័យក្រោមស្នាដៃក្រុម Levante​ ក្នុងក្របខណ្ឌ Copa Del Rey នៅវគ្គ 16 ក្រុមចុងក្រោយ ក្នុងជើងទី១

7 months ago​ | ដោយ V-Dr

ក្រុមម្ចាស់ជើងឯក Barcelona បានបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Levante ក្នុងការប្រកួតជើងទី ១ នៃក្របខ័ណ្ឌ Copa Del Rey នៅវគ្គ ១៦ ក្រុមចុងក្រោយដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បត្ត៏ទី១០ មករា ២០១៩។

២គ្រាប់របស់ក្រុមLevante រកបានដោយកីឡាករErick Cabacoនៅនាទីទី៤ និង Borja Mayoral នៅនាទីទី១៨ ដើម្បីផ្តល់ឪកាសឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុននៅតង់ទី១។ ក្រុមBarcelona បានព្យាយាមវាយបកវិញដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ ដោយការផ្តល់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៨៥។បញ្ចប់ការប្រកួតក្រុមLevante ២:១ Barcelona។

ការបរាជ័យនេះបានកើតឡើងត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Barcelona បានផ្តួលក្រុម Levante ៥-០ នៅក្នុងក្របខណ្ឌLa liga ខណៈដែល Lionel Messi ស៊ុតបញ្ចូលទីបីគ្រាប់។ការប្រកួតជើងទី ២ នឹងប្រព្រឹត្តទៅនៅឯទីលាន Nou នៅថ្ងៃព្រហស្បតិ៍សប្តាហ៏ក្រោយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.