v9
V9BET

Pogba វិលទៅប្រកួតវិញ ខណៈលោក Solskjaer សម្លឹងការបន្ថែមការជឿជាក់ពេលប៉ះ Spurs

2 months ago​ | ដោយ V-Dr

Paul Pogba នឹងវិលទៅប្រកួតវិញ ក្រោយពីជាសះស្បើយពីរបួសសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុម Manchester United នៅលើទឹកដីក្រុម Tottenham នៅចុងសប្តាហ៍នេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Ole Gunnar Solskjaer កាលពីថ្ងៃព្រហស្បតិ៍។

ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ បានចូលជាមួយនឹងមិត្តរួមក្រុមរបស់គេសម្រាប់ការបោះជំរំហ្វឹកហាត់នារដូវរងា ក្នុងទីក្រុង Dubai នៅសប្តាហ៍នេះ ក្រោយពីបានរងរបួស ក្រោមការប្រជែងដណ្តើមបាល់ពីកីឡាករ Jonjo Shelvey ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Newcastle ២-០ កាលពីថ្ងៃទី២ ខែមករា។ Pogba បានអវត្តមានក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Reading ក្នុងពាន FA Cup កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដោយសារតែបញ្ហារបួសនោះ ប៉ុន្តែ បានហ្វឹកហាត់យ៉ាងល្អនៅលើទឹកដីនៃប្រទេសអ៊េមីរ៉ាតអារ៉ាប់រួម។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Solskjaer។ គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះបានឲ្យដឹងថា៖ «រូបគេហាក់មិនមានបញ្ហាអ្វីឡើយ ហេតុនេះ រូបគេនឹងមានភាពរឹងមាំ។ រូបគេពិតជាបានជួបបញ្ហាខ្លះ ប៉ុន្តែ រូបគេបានឆ្លងផុតការហ្វឹកហាត់បានយ៉ាងល្អ ហេតុនេះ រូបគេគួរតែមិនអីឡើយ»។

លោក Solskjaer បានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Man United ចាប់តាំងពីចូលជំនួសកន្លែងរបស់លោក Jose Mourinho កាលពីថ្ងៃទី១៩ ខែធ្នូ ដោយឈ្នះរាល់ការប្រកួតទាំង៥លើករបស់លោកក្នុងនាមជាគ្រូបង្វឹក។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Man United រូបនេះ ដែលស្ថិតក្នុងលក្ខខណ្ឌខ្ចីពីក្លិបន័រវែស Molde រហូតដល់ចុងរដូវកាលនេះ បានបញ្ជាក់ចាប់តាំងពីលោកបានវិលទៅកាន់កីឡដ្ឋាន Old Trafford ថា លោកពេញចិត្តនឹងការងារជាអ្នកចាត់ការទូទៅក្នុងកិច្ចសន្យាអចិន្ត្រៃយ៍៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.