v9
V9BET

ស្ងាត់ស្ងាត់ Ramos បង្កើតកំនត់ត្រាមួយក្រោយជួយ Real Madrid ផ្តួល Le ganes យប់មិញ

8 months ago​ | ដោយ V-Dr

កីឡាករ Sergio Ramos បានបង្កើតកំនត់ត្រាមួយគឺរកបានគ្រាប់បាល់ទី ១០០គ្រាប់ របស់ខ្លួនពោលគឺសម្រាប់ក្លិបបាល់ទាត់អាជីព និងជម្រើសជាតិអេស្បាញ។ Ramos ប្រធានក្រុមអធិរាជស Real Madrid បានរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ សម្រាប់ក្រុមនៅក្នុងការប្រកួតក្របខ័ណ្ឌ Copa del Rey ជើងទី ១ទល់និងក្រុម Leganes កាលពីថ្ងៃពុធ។

ចាប់តាំងពីក្រុមលក់ កីឡាករ Cristiano Ronaldo ទៅកាន់ក្រុមម្ចាស់ជើងឯក Serie A គឺJuventus Ramos បានដើរតួនាទីទទួលយកការស៊ុតបាល់ពិន័យ ១១ម៉ែត្រដែលជាកាតព្វកិច្ចក្នុងក្រុម Real Madrid បន្ទាប់ពីតួនាទីជាកាពីតែនក្រុម។ អតីតកីឡាករ Sevilla វ័យ ៣២ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៨ដងនៅ La Liga រដូវកាលនេះ ខ្សែការពារអេស៉្បាញ Sergio Ramos ក៏ស្ថិតក្នុងបញ្ជីកីឡាកររកបានគ្រាប់បាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីខែមុនផងដែរដោយបានជួយក្រុមទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Al Ain។

កែសម្រួលដោយ៖ Cambosport
ប្រភព​៖ sportskeeda



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.