v9
V9BET

ក្លឹបនៅលីកកំពូលចិនដេញថ្លៃខ្សែប្រយុទ្ធ Marko Arnautovic របស់ West Ham

6 months ago​ | ដោយ V-Dr

ក្រុមញញួរធំ West Ham បានទទួលការដេញថ្លៃ ៣៥លានផោនពីក្លឹបនៅក្របខណ្ឌលីកកំពូលចិនសម្រាប់ក្លឹបមួយដែលមិនបានបញ្ចេញឈ្មោះក្នុងការចង់បានខ្សែប្រយុទ្ធ Marko Arnautovic។កីឡាករអន្តរជាតិអូទ្រីសវ័យ ២៩ឆ្នាំនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុម West Ham ក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ ៨គ្រាប់ក្នុង ១៧ប្រកួតគ្រប់ក្របខណ្ឌទាំងអស់។

Arnotovic បានផ្លាស់មកកីឡាដ្ឋានក្រុងឡុងដ៍ក្នុងតម្លៃ ២០លានផោនពីក្លិប Stoke ក្នុងខែកក្កដាឆ្នាំ ២០១៧ ដោយរកបាន ១១គ្រាប់សម្រាប់ក្លឹប West Ham កាលពីរដូវកាលមុន។ ក្រុម West Ham ក៏មិនមានបំណងលក់ Arnautovic ស្របពេលកិច្ចសន្យារបស់ខ្លួនជាមួយក្លិបមានសុពលភាពរហូតដល់ឆ្នាំ២០២២។ Arnautovic បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកក្នុងការប្រកួតក្នុងក្របខ័ណ្ឌ FA Cup ជុំទី៣ ខណៈដែល West Ham ផ្តួល Birmingham City ក្នុងលទ្ធផល ២:0 កាលពីថ្ងៃសៅរ៍ ប៉ុន្តែសាមីខ្លួនមានការខឹងសម្បានៅពេលគាត់ត្រូវបានជំនួសនៅនាទីទី២០ ខណៈគ្រូបង្វឹក Manuel Pellegrini ប្រាប់មូលហេតុថាគាត់មានបញ្ហារាងកាយនៅផ្នែកខាងខ្នង។

Arnautovic អតីតកីឡាករក្រុម Inter Milan សញ្ជាតិអូទ្រីសរូបនេះ​ បានខកខានការប្រកួតលីកកំពូលអង់គ្លេសចំនួន ៤លើកក្នុងកំឡុងខែធ្នូ ជាមួយនឹងបញ្ហារបួសសរសៃពួរ ប៉ុន្តែឥឡូវនេះពេលត្រលប់មកវិញគាត់រកបានបីគ្រាប់នៅការប្រកួតចុងក្រោយ ក្នុងក្របខ័ណ្ឌ Premier League ដោយទទួលបានលទ្ធផលស្មើគ្នា ២:២ ជាមួយក្រុមBrighton នៅថ្ងៃទី២ ខែមករា ២០១៩កន្លងទៅនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.