v9
V9BET

អុញនោះ! អ្នកចាំទីជើងចាស់ Buffon សារភាពធ្លាប់ទទួលរងសម្ពាធជំងឺផ្លូវចិត្ត (Depression)

6 months ago​ | ដោយ V-Dr

លោក Gianluigi Buffon បានបង្ហើបប្រាប់អោយដឹងពីសុខភាពផ្លូវចិត្តថាធ្លាប់ បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តអំឡុងពេលប្រកបអាជីពជាអ្នកចាំទីនាកំលុងពេលជិត ៣ទសវត្សកន្លងមកនេះ ។ វីរបុរសក្រុមជម្រើសជាតិអ៊ីតាលីត្រូវបានចាត់ទុកថាជាអ្នកចាំទីដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រនិងធ្លាប់ឈ្នះពានកំពូលអ៊ីតាលី និងពាន World Cup ២០១៨ ប៉ុន្តែមិនមានភ័ព្វសំណាងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នៅឡើយក្នុងអាជីព។

ជំងឺផ្លូវចិត្តជាជម្ងឺមួយដែលកំពុងកើតមានឡើងស្ទើរទូទាំងពិភពលោក និងមិនរើសអើងលើអាយុទេ ខណៈដែលអ្នកចាំទី Buffon វ័យ ៤០ឆ្នាំរូបនេះបានរំឭកពីពេលវេលាដ៏លំបាកដែលគាត់រងការភ័យមុនពេលប្រកួតធំៗ។ Buffon បានប្រាប់ Vanity Fair នៅក្នុងបទសម្ភាសន៏មួយថា: វាហាក់ដូចជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំទេ ព្រោះខ្ញុំគ្រាន់តែជាកីឡាករបាល់ទាត់ម្នាក់ ។ ក្នុងឆ្នាំ២០០៥ ខ្ញុំធ្លាប់បានទទួលរងនៅជំងឺនេះនិងមិនចង់លេងបាល់ទាត់នោះទេ ខ្ញុំបានប្រាប់ពត៌មាននេះទៅ គ្រូបង្វឹកអ្នកចាំទីរបស់ក្រុម Juventus ពីបញ្ហានេះ។ លោក Ivano Bordon បានទទួលយកការស្នើសុំរបស់ខ្ញុំដែលចង់អោយគាត់ជ្រើសយក អ្នកចាំទី Antonio Chimenti ដើម្បីឡើងកំដៅសាច់ដុំនិងចូលលេងជំនួសខ្ញុំនាពេលនោះ។

Buffon បច្ចុប្បន្នកំពុងលេងអោយក្រុម PSG គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្បីៗជើងចាស់ដូចជាៈ Andres Iniesta និង Michael Carrick ដែលធ្លាប់ឆ្លងកាត់ការពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ។ ហើយសម្រាប់ពេលនេះគឺជាលើកដំបូងសម្រាប់ Buffon ក្នុងចំនោមពួកគេទាំងបីនាក់ដែលហ៊ានចេញមកទំលាយបញ្ហានេះប្រាប់ដល់សាធារណៈជននិងអ្នកគំាទ្រដើម្បីរំសាយអារម្មណ៏

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sportbible

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.