v9
V9BET

PSG ធ្លាក់ចេញពីពានរង្វាន់ League Cup ខណៈ Monaco ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

6 months ago​ | ដោយ V-Dr

ក្រុមនាំមុខតារាងក្របខណ្ឌកំពូលបារាំង Ligue1 គឺ Paris St-Germain បានរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ French League Cup ជាមួយនឹងក្រុម Guingamp កាលពីយប់ថ្ងៃពុធ ទី៩ មករា ២០១៩ នេះក្នុងលទ្ធផល ១:២។

ក្រោយពីបានអវត្តមានមួយប្រកួតកីឡាករ Marcus Thuram កូនប្រុសរបស់អតីតខ្សែការពារឆ្នើមបារាំងកីឡាករ Lilian Thuram បានស៊ុតបាល់ពិន័យ ១១ម៉ែត្របន្ថែមលើកទី២ នាទីទី៩០ ជិតបញ្ចប់ការប្រកួតតង់ទី២ មុនពេលមិត្តរួមក្រុម Yeni N’Gbakoto ក៏ស៊ុតបាល់ពិន័យ ១១ម៉ែត្រលើកទី១ វាយបកតាមស្មើវិញនៅនាទីទី៨១ បន្ទាប់ពី Neymar បានរកគ្រាប់បាល់សម្រាប់ PSG នាំមុខមុននៅនាទីទី៦៣។ បញ្ចប់ការប្រកួត PSG ១:២ Guingamp។

រីឯការប្រកួតមួយក្រុមទៀតក្លឹប Monaco ក្រោមការដឹកនាំរបសស់លោក Thierry Henry ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ក្រុម Monaco ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៩បាតតារាង និងមានគម្លាត ៥ពិន្ទុឆ្ងាយពីតំបន់សុវត្តិភាព បានទទួលបានជ័យជម្នះ ៨-៧ លើក្រុម Rennes ដោយការកាត់សេចក្តីបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.