v9
V9BET

លោក Jose Mourinho ពឹងផ្អែកលើ ២ចំណុច ប្រសិនចង់ជោគជ័យពេលមកដឹកនាំអតីតក្លឹបចាស់

5 months ago​ | ដោយ V-Dr

ទីបំផុតលោក Jose Mourinho បានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកគ្រប់គ្រងក្រុមបាល់ទាត់អាជីពវិញ។គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ត្រូវបានបណ្តេញចេញពីក្លឹប Manchester United កាលពីខែមុនក្រោយពីក្រុមបិសាចក្រហម បរាជ័យចាញ់ Liverpool ក្នុងលទ្ធផល ៣:១។ ចាប់តាំងពីចាកចញពីតំណែងរបស់ខ្លួននៅទីក្រុង Manchester គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុម ២ផ្សេងគ្នាឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League មិនទាន់សម្លឺងឃើញពីគោលដៅទៅដឹកនាំក្រុមណាមួយអោយបានប្រាកដនៅឡើយនោះទេ។

កាលពីពេលថ្មីៗនេះក្រុមយក្សព័រទុយហ្គាល់គឺ Benfica ដែលមានមូលដ្ឋាននៅទីក្រុង Lisbon បានព្យាយាមមបញ្ចុះបញ្ចូលមក Mourino ដើម្បីត្រលប់មកចូលរួមជាអ្នកគ្រប់គ្រងរបស់ពួកគេវិញក្រោយពីក្លឹបបញ្ចប់តួនាទីលោក Rui Vitoria។ ប្រធានក្លឹប Benfica លោក Luis Filipe Vieira បានប្រាប់លោក Mourinho ថាគាត់នឹងទទួលបានប្រាក់ចំណូលតាមការចង់បាន ប្រសិនគាត់ត្រៀមខ្លួនក្លាយជាគ្រូបង្វឹក Benfica។

ក្រោយមកលោក Mourinho បានច្រានចោលការចាប់អារម្មណ៍នេះ និងទំនងជាលោកកំពុងរង់ចាំការផ្តល់ជូនសំណើរពីសំណាក់ក្លឹបធំជាងនេះ។ ក្លឹបមួយដែលជាគោលដៅក្នុងការត្រលប់ទៅគ្រប់គ្រងវិញរបស់លោក Jose Mourinho នោះគឺ Real Madrid។ បច្ចុប្បន្នក្រុមអធិរាជស Real Madrid កំពុងដឹកនាំដោយលោក Santiago Solari ជាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនក៏ដឹកនាំមិនបាល្អ ខណៈ Real Madrid ស្ថិតនៅលំដាប់ទី៥ ក្នុងក្របខ័ណ្ឌ La Liga ជាមូលហេតុធ្វើឱ្យលោក Florentino Perez មានការព្រួយបារម្ភនិងគិតពីដំណោះស្រាយប្រឈមចំពោះមុខឡើងវិញ។

យោងសារព័ត៌មាន Mundo Deportivo របស់អេស្បាញដែលសរសេរដោយ លោក Francesc Aguilar បានចុះផ្សាយថា លោក Mourinho បើកទូលាយចំពោះគំនិតនៃការវិលត្រឡប់មកកាន់ទីក្រុងម៉ាឌ្រីដដើម្បីដឹកនាំអតីតក្រុមវិញ ប៉ុន្តែមានលក្ខខណ្ឌពីរចំនុចសំខាន់ៗនោះគឺមិនគួរឱ្យភ្ញាក់ផ្អើលទេលោក Mourinho ចង់បានការធានារ៉ាប់រងលើចំនួនទឹកប្រាក់ដែលគាត់នឹងចំណាយជាក់ស្តែងពីប្រធានក្លឹបលោក Perez ។ Real Madrid មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីចាប់តាំងពីកីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹប Juventus ហើយច្បាស់ណាស់លោក Mourinho មានអារម្មណ៍ថាគាត់ត្រូវការការពង្រឹងនៅក្នុងតំបន់នេះគឺការពារ និងប្រយុទ្ធប្រសិនបើគាត់ចង់ទទួលបានជោគជ័យនៅឯ Bernabeu។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.