v9
V9BET

លោក Solskjaer ជឿថា​ Pogba និងអាចចូលលេងក្នុងជំនួបជាមួយ Spur បាន

9 months ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer មានជំនឿថាកីឡាករដ៏សំខាន់គឺកូនក្រុមគឺខ្សែបម្រើ Paul Pogba នឹងបានជាសះស្បើយ សម្រាប់ការធ្វើដំណើររបស់ក្រុមបិសាចក្រហម Manchester United ទៅសួរសុខទុក្ខក្រុម Tottenham នៅក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យខាងមុខនេះ។

អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Manchester United លោក Ole Gunnar Solskjaer បានឱ្យដឹងថា Pogba បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីត្រលប់ទៅការហ្វឹកហាត់ពេញលេញបានវិញនៅសប្តាហ៍នេះ។ ខ្សែបម្រើបារាំង Pogba បានស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ចាប់តាំងពីលោក Solskjaer ចូលមកដឹកនាំជំនួសលោក Jose Mourinho នៅកីឡាដ្ឋាន Old Trafford ដោយស៊ុតបញ្ចូលទីបាន ៤ (Assist ៣គ្រាប់)ក្នុងការប្រកួតចំនួន ៤លើកនៅក្របខ័ណ្ឌ Premier League។

ទោះបីជាយ៉ាងណាក្រុមមានការខក យ៉ាងខ្លាំងបន្ទាប់ពី Pogba បានរងរបួសជើងខាងឆ្វេងក្រោយពីប៉ះទង្គិចជាមួយខ្សែបម្រើ Jonjo Shelvey របស់ក្លឹប Newcastle United។ Pogba ក៏បន្ត ខកខានលេងអោយក្រុមសម្រាប់ ជ័យជម្នះ FA Cup ២-0 កាលពីថ្ងៃសៅរ៍លើក្រុម Reading។

ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងតែធ្វើការហ្វឹកហាត់នៅទីក្រុងឌូបៃនៅសប្តាហ៍នេះស្របពេល Pogba បានចូលរួមហ្វឹកហាត់ក្នុងក្រុម ក្រោយពីទទួលការព្យាបាលនៅ Manchester។ ទោះបីជាយ៉ាងណា pogba និងត្រូវធ្វើតេស្តដ៏ម្តងទៀតមុនការប្រកួតដ៏ស្វិតស្វាញជាមយយក្រុម Tottenham នៅ Wembley នាថ្ងៃអាទិត្យ។លោក Solskjaer ក៏បានពិនិត្យមើលស្ថានភាពកូនក្រុមគឺកីឡាករខ្សែការពារអាហ្សង់ទីន Marcos Rojo និងខ្សែបម្រើប្រេស៊ីល Fred ដែលមិនបានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមក្នុងពេលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.