v9
V9BET

នៅរង់ចាំដល់ណាទៀត! លោក Jose Mourinho បដិសេធទៅដឹកនាំក្លឹបយក្សនៅស្រុកកំណើត

5 months ago​ | ដោយ V-Dr

លោក Jose Mourinho បានច្រានចោលឱកាសដើម្បី ត្រឡប់មកគ្រប់គ្រងក្លឹបបាល់ទាត់វិញភ្លាមៗក្រោយពីមានសំណើពី ក្លឹបយក្សរបស់ប្រទេសព័រទុយហ្គាល់គឺក្រុម Benfica។ យោងតាមរបាយការណ៍ថ្មីៗនេះបញ្ជាក់ថាអតីតគ្រូបង្វឹកក្រុម Manchester United និង Real Madrid មានការចាប់អារម្មណ៏ចង់បានរូបលោកមកដឹនាំក្រុម Benfica នៅលីកកំពូលព័រទុយហ្គាល់ បន្ទាប់ពីក្រុមបានចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹកលោក Rui Vitoria កាលពីថ្ងៃព្រហស្បត្ត៏សប្តាហ៏មុន ក្រោយពីចំណាយពេលជាង៣រដូវកាល និងចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អ។

ប្រធានក្លឹប Benfica មានជំនឿ និងឆន្ទៈក្នុងការបំពេញតាមតម្រូវការប្រាក់ឈ្នួលខ្ពស់របស់លោក Mourinho ប៉ុន្តែអ្នកចាត់ការវ័យ ៥៥ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា Benfica មិនស្ថិតនៅក្នុងផែនការនិងគោលដៅសម្រាប់លោកត្រលប់មកដឹកនាំក្លឹបបាល់ទាត់អាជីពវិញភ្លាមៗនោះទេ។ លោក Mourinho បានបាត់បង់មុខតំណែង នៅដើមខែធ្នូឆ្នាំមុនបន្ទាប់ពីការបរាជ័យ ចុងក្រោយក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើង Liverpool។ រូបគេត្រូវបានជំនួសដោយអ្នកចាត់ការបណ្ដោះអាសន្នគឺអតីតកីឡាករជើងចាស់ Ole Gunnar Solskjaer និងបានឈ្នះការប្រកួត ៥លើក ក្រោយចូលមកកាន់តួនាទី។

រំលឹកដល់អតីតកាលលោក Mourinho ធ្លាប់បានចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅក្រុម Benfica នៅឆ្នាំ២០០០ ដោយចំណាយរយៈពេល ៦ខែជាមួយនឹងក្លិបនេះមុនពេលចាកចេញដោយសារបរាជ័យជាមួយនិងការចរចារលើកិច្ចសន្យាថ្មី។ ក្រោយមកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានផ្លាស់មកដឹកនាំក្រុម U.D. Leiria នៅឆ្នាំ២០០១-២០០២ និងនៅឆ្នាំ២០០៤ លោកធ្លាប់ជួយអោយក្រុម Porto លើកពាន Champion League ក្រោយផ្តួល Monaco នៅវគ្គផ្តាច់ព្រ័ត្រដែលនាំអោយរូបលោកមានភាពល្បីល្បាញនាពេលនោះមុនពេលទៅដឹកនាំក្រុម Chelsea។

ក្លឹបអធិរាជសក៏មានដំណឹងថាចាប់អារម្មណ៏ចង់បានរូបលោកមកដឹកនាំវិញផងដែរ បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមយក្សអេស្បាញនេះនៅចន្លោះឆ្នាំ២០១០-២០១៣កន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.