v9

Diego Maradona ចេញពីមន្ទីរពេទ្យនៅស្រុកកំណើត ក្រោយជួបប្រទះនៅជម្ងឺម្យ៉ាង

2 weeks ago​ | ដោយ V-Dr

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាវីរបុរសបាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona ត្រូវបានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីទទួលរងនៅជំងឺឈាមហូរក្នុងក្រពះ។បុរសរហស្សនាមខ្លាកន្តឿដែលជួយក្រុមអាហ្សង់ទីនលើកពាន World Cup បច្ចុប្បន្នមានវ័យ ៥៨ឆ្នាំរូបនេះ កំពុងសំខាកព្យាបាល-ថែទាំជម្ងឺរបស់ខ្លួននៅប្រទេសកំណើតរបស់គាត់នៅ ពេលដែលគ្រូពេទ្យបានរកឃើញបញ្ហានេះ។ ទោះជាយ៉ាងណាក្រុមគ្រួសាររបស់ Maradona បានផ្តល់បទសម្ភាសន៏យ៉ាងខ្លីថាបន្ទាប់ពីការព្យាបាលនិងការធ្វើរោគវិនិច្ឆ័យគឺជម្ងឺមិនជាធ្ងន់ធ្ងរទេ។

កូនស្រីរបស់ Madonna ឈ្មោះដាលម៉ាក៏បានបញ្ជាក់ប្រាប់ដូច្នេះផងដែរថា: ចំពោះបងប្អូន ដែលពិតជាមានការព្រួយបារម្ភអំពីសុខភាពឪពុករបស់ខ្ញុំខ្ញុំសូមប្រាប់អ្នកថាគាត់មានសុខភាពល្អ នឹងត្រូវត្រលប់មកផ្ទះវិញពេលឆាប់ៗនេះហើយ

លោកម៉ារ៉ាដូណា បច្ចុប្បន្នគឺជាគ្រូបង្វឹកនៃក្រុមលំដាប់ទីពីររបស់ម៉ិកស៊ិកឈ្មោះ Dorados de Sinaloa ។ស្តេច​បាល់ទាត់រូបនេះត្រូវបានគេសន្និដ្ឋានថាចាប់ផ្តើមឈឺអំឡុងពេលបន្ទាប់ពីជ័យជម្នះរបស់អាហ្សង់ទីនលើក្រុមនីហ្សេរីយ៉ានៅការប្រកួតបាល់ទាត់ World Cup កាលពីឆ្នាំមុននៅរុស្ស៊ីមកម្លេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.