v9
V9BET

លោក Klopp ផ្ទុះកំហឹង ខណៈ Man City ធ្វើឲ្យ Liverpool ស្គាល់ចាញ់ជាលើកទី១

9 months ago​ | ដោយ V-Dr

លោក Jurgen Klopp បានអះអាងថា Vincent Kompany គួរតែរងការពិន័យកាតក្រហមសម្រាប់ការប្រព្រឹត្តកំហុសដ៏គ្រោះថ្នាក់ទៅលើខ្សែប្រយុទ្ធ Mohamed Salah ខណៈដែលការប្រជែងពានរបស់ក្រុម Liverpool ត្រូវបានរំខានដោយការបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Manchester City កាលពីថ្ងៃព្រហស្បតិ៍។

លោក Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងដែលប្រធានក្រុមនៃក្រុម Man City គឺ Kompany បានរងពិន័យត្រឹមតែកាតលឿងពីលោកអាជ្ញាកណ្តាល Anthony Taylor ក្រោយពីការប្រើប្រាស់ជើងទាំង២របស់គេឈូសទៅលើ Salah ក្នុងតង់ទី១ នាកីឡដ្ឋាន Etihad។ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Salah នៅតែអាចបន្តនៅបន្ទាប់ពីការប្រព្រឹត្តកំហុសនោះ ប៉ុន្តែ លោក Klopp បានបញ្ជាក់ថា វាពិតជាមានសំណាងណាស់ ពីព្រោះ Kompany ស្ទើរតែបានបញ្ចប់រដូវកាលរបស់ Salah ជាមួយនឹងការប្រជែងដណ្តើមបាល់ដ៏គ្រោះថ្នាក់មួយនោះទៅហើយ។

បើយោងទៅតាមលោក Klopp ការសម្រេចចិត្តមិនផ្តល់ការពិន័យកាតក្រហមដល់ Kompany បានក្លាយជាចំណុចកាត់សេចក្តីដ៏សំខាន់ ខណៈដែល Man City បានបន្តធ្វើដំណើរទៅដណ្តើមបាន ៣ពិន្ទុពេញ តាមរយៈគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់ Leroy Sane ក្រោយពី Roberto Firmino បានតាមស្មើគ្រាប់បាល់បើកឆាករបស់ Sergio Aguero។

លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំពិតជាចូលចិត្ត Vincent Kompany ប៉ុន្តែ កោតតែការប្រព្រឹត្តកំហុសនោះមិនទទួលបានកាតក្រហម។ រូបគេជាមនុស្សចុងក្រោយ ហើយរូបគេបន្តលេង។ ប្រសិនបើរូបគេប៉ះ Mohamed បន្ថែមទៀត រូបគេនឹងអវត្តមានសម្រាប់រដូវកាលនេះ»។ ប៉ុន្តែ Kompany មិនបានយល់ស្របចំពោះការកាត់សេចក្តីរបស់លោក Klopp ឡើយ និងបានបញ្ជាក់ថា រូបគេពិតជាប្រជែងដណ្តើមបាល់ដ៏ខ្លាំងមែន ប៉ុន្តែ ជាការប្រជែងបែបយុត្តិធម៌៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ worldsoccertalk



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.