v9
V9BET

គ្រូបង្វឹក Man City លោក Guardiola ថា Liverpool នឹងបាត់បង់ពិន្ទុ

3 months ago​ | ដោយ V-Dr

លោក Pep Guardiola ជឿជាក់ថា ក្រុម Liverpool ដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League នឹងរបូតពិន្ទុនៅចន្លោះពេលនេះ និងចុងរដូវកាលនេះ ខណៈដែលគ្រូបង្វឹករបស់ក្រុម Manchester City រូបនេះ ត្រៀមសម្រាប់ការប្រកួតប្រជែងពានដ៏ធំមួយនៅរាត្រីនេះជាមួយនឹងក្រុមហង្សក្រហម។

ក្រុម Man City របស់លោក Guardiola មិនអាចរក្សាល្បឿនឲ្យស្មើជាមួយនឹងក្រុមមិនស្គាល់ចាញ់ Liverpool បើទោះបី ពួកគេបានចាប់ផ្តើមយ៉ាងល្អ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង ដោយដេញតាមពីក្រោយក្រុមរបស់លោក Jurgen Klopp ចំនួន ៧ពិន្ទុ នៅមុនពេលការប្រកួតដ៏សំខាន់នាកីឡដ្ឋាន Etihad ក៏ដោយ។ Liverpool បានបាត់បង់ត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះក្នុងរដូវកាលមកទល់ពេលនេះ ហើយនិងឈានទៅកាន់ការប្រកួតនេះ ជាមួយនឹងការដណ្តើមបានជ័យជម្នះ ៩លើកជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌលីក ប៉ុន្តែ លោក Guardiola ជឿជាក់ថា ក្រុមជាគូប្រជែងរបស់លោក នឹងបង្កើតឲ្យមានកំហុសផ្សេងៗ ដោយសារតែមានកម្មវិធីដ៏មមាញឹកក្នុងយុទ្ធនាការក្នុងស្រុក និងក្របខ័ណ្ឌអឺរ៉ុប។

គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ «យើងនៅតែស្ថិតក្នុងការប្រជែង ដោយសារតែមានការប្រកួតជាច្រើនខាងមុខទៀត ហើយខ្ញុំគិតថា គ្រប់ក្រុមទាំងអស់នឹងបាត់បង់ពិន្ទុនៅរដូវកាលនេះ សូម្បីតែ Liverpool ពីព្រោះមានយុទ្ធនាការជាច្រើនដែលត្រូវប្រកួត»។ លោក Guardiola បានបន្ថែមទៀតថា៖ «ពួកគេស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ដោយបានស៊ុតបាល់បញ្ចូលទី៤ ឬ៥គ្រាប់ក្នុងរាល់ការប្រកួត។ ពួកគេពិតជារឹងមាំក្នុងតំបន់ការពារ និងមុតស្រួចក្នុងតំបន់ប្រយុទ្ធ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.