v9
V9BET

Chelsea មិនអាចផ្តួលក្រុមបាតតារាង Southampton ខណៈ West Ham វាយបកតាមស្មើ Brighton

9 months ago​ | ដោយ V-Dr

លោក Maurizio Sarri បានប្រាប់ពីតម្រូវការសម្រាប់ខ្សែប្រយុទ្ធថ្មីម្នាក់ក្រោយពីគ្រូបង្វឹកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea រងបរាជ័យ ក្នុងការផ្តួលក្រុមភ្ញៀវ Southampton នៅកីឡាដ្ឋាន Stamford Bridge។ ក្រុមម្ចាស់ផ្ទះមានឪកាសគ្រប់គ្រងបាល់ ៧២% ប៉ុន្តែមិនអាចរកជ័យជំនះបាន។ ក្រុមរបស់លោក Sarri មានខ្សែប្រយុទ្ធតែ ១គត់គឺ Alvaro Morata ខណៈដែលកីឡាករ Olivier Giroud កំពុងប្រឈមនិងរបួសកជើង។

ក្រោយបញ្ចប់ក្នុងលទ្ធផលChelsea ០:០ Southampton ក្រុម Chelsea បច្ចុប្បន្នមានចំណាត់ថ្នាក់លេខលេខ៤ ខណៈ ក្រុម Southampton មានចំណាត់ថ្នាក់លេខ១៨។

លោក Manuel Pellegrini គ្រូបង្វឹករបស់ក្រុម West Ham បាននិយាយថាលោកមានការខកចិត្ត បើទោះបីជាក្រុមញញួរធំដែលជាម្ចាស់ផ្ទះបញ្ចប់ក្នុងលទ្ធផលត្រឹមតែ ២:២ ជាមយយក្រុមភ្ញៀវ Brighton ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២១ កាលពីយប់ថ្ងៃអង្គារ ទី៣ មករា ២០១៨ ។

ខ្សែប្រយុទ្ធឆ្នើម Marko Arnautovic បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់វាយបកតាមស្មើវិញក្នុងរយៈពេល ២នាទី(៦៦,៦៨)ដើម្បីជួយឱ្យក្រុមម្ចាស់ផ្ទះតាមស្មើក្រុម Brighton បន្ទាប់ពីក្រុមភ្ញៀវនាំមុខមុននៅនាទីទី៥៦ និង ៥៨ នៅដើមតង់ទី២។

ក្រុម West Ham បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១០ ខណៈ Brighton ឈរនៅចំណាត់ថ្នាក់លេខ១៣។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.