v9
V9BET

កីឡាករ Nasukawa បង្ហើបប្រាប់ពាក្យមួយឃ្លាក្រោយជំនួបជាមួយ Floyd Mayweather

7 months ago​ | ដោយ V-Dr

អ្នកប្រដាល់ជប៉ុន Tenshin Nasukawa ត្រូវបានដកស្រង់សម្តីនិងចុះផ្សាយតាមរយៈ BBC ក្រោយបរាជ័យការប្រកួតថារូបគេបានមើលស្រាលសមត្ថភាព Floyd Mayweather ប៉ុន្តែរូបគេបានសម្តែងការព្រួយបារម្ភណ៏ជាមួយដៃគូដែលមានប្រវត្តិមិនធ្លាប់ចាញ់រូបនេះផងដែរ។ មុនពេលបរាជ័យនៅក្នុងការប្រកួតប្រដាល់សាកលនាកម្មវិធីតាំងពីពណ៌មួយមួយកាលពីថ្ងៃចន្ទអតីតម្ចាស់ជើងឯក ៥ស្ថាប័នផ្សេងគ្នារបស់អាមេរិក Mayweather ដែលមានវ័យ ៤១ឆ្នាំបានប្រើប្រាស់ពេលត្រឹមតែ ១៤០វិនាទីដើម្បីផ្តួល Nasukawa នៅទីក្រុងតូក្យូប្រទេសជប៉ុន។ អ្នកប្រដាល់ជប៉ុន Nasukawa មានវ័យ ២០ឆ្នាំរូបនេះ ត្រូវបាន Floyd វាយអោយដួលអុកគូដលើក្តាររេញរហូតដល់ទៅ ៣ដងនិងព្រមចុះចាញ់ការប្រកួតលាយជាមួយនិងទឹកភ្នែក។

Nasukawa បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា: ខ្ញុំខកចិត្តចំពោះខ្លួនឯងព្រោះពេលចាប់ផ្តើមខ្ញុំគិតថាអាចធ្វើបានល្អប្រសើរ ទោះបីជាខ្ញុំបានហ្វឹកហាត់ គ្រប់គ្រាន់ យ៉ាងណាមិញខ្ញុំនឹងប្រើបរាជ័យនេះដើម្បីកែលម្អខ្លួនឯងនិងពង្រឹងសមត្ថភាពទៅមុខទៀតនៅឆ្នាំថ្មីនេះ

ទោះបីជាទទួលបានជ័យជំនះបែបនេះក្តីនិង ទទួលបានតម្លៃខ្លួន៩លានផោន ប៉ុន្តែ Mayweather បានទទួលរងការរិះគន់ក្រោយមានទម្ងន់លើសពីគូបដិបក្ស ៤គីឡូក្រាមឯណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.