v9
V9BET

គាត់ត្រលប់មកវិញហើយ! West Ham នាំយកអតីតខ្សែបម្រើ Arsenal និង Man.City មករួមក្រុមរហូតចប់រដូវកាល

9 months ago​ | ដោយ V-Dr

ក្លឹប West Ham បានចុះហត្ថលេខាលើអតីតខ្សែបម្រើ Arsenal និង Man.City, Sevilla កីឡាករ Samir Nasri និងជាថ្ងៃដែលគាត់បានបញ្ចប់ការរងពិន័យក្រោយការហាមឃាត់ប្រើប្រាស់សារធាតុញៀនក្នុងរយៈពេល ១៨ខែ។ Nasri បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏ និងមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាល(២០១៨- ២០១៩)នេះ។

អតីតកីឡាករជម្រើសជាតិបារាំងវ័យ ៣១ឆ្នាំរូបនេះ មិនមានក្លឹបលេងចាប់តាំងពី ថ្ងៃទី៣១ ខែមករា ២០១៨ បន្ទាប់ពីចាកចេញពីក្លឹបទួរគី Antalyaspor។ Nasri បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនពីរដងនិង League Cup ក្នុងរយៈពេល ៦ឆ្នាំនិងបង្ហាញខ្លួនបាន ១៤២ប្រកួតជាមួយនឹងក្លឹបមេឃខៀវ Man.City ក្រោមការដឹកនាំរបស់គ្រូបង្វឹក Roberto Mancini, Manuel Pellegreni និងក្រោមការដឹកនាំរបស់លោក Pep Guardiola កីឡាកររូបនេះបានផ្លាស់ទៅលេងនៅក្លឹប Sevilla ក្នុងលក្ខណ្ឌខ្ចីជើង។

Nasri បានផ្តល់បទសម្ភាសន៏ប្រាប់ BBC ថា: ជាការត្រលប់ទៅរកការប្រកួតលីកដែលមានការប្រកួតប្រជែងខ្លាំងបំផុតជាមួយសម្រាប់ក្រុមដែលពោរពេញដោយមហិច្ឆតាជាមួយអ្នកចាត់ការម្នាក់ដែលខ្ញុំធ្លាប់មានទំនុកចិត្តវាគឺជាការងារដ៏ល្អបំផុតនៅក្នុងពិភពលោកហើយខ្ញុំពិតជារំភើបណាស់។

Nasri បានបង្ហាញខ្លួន ២១៥ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Arsenal ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ មុនពេលផ្ទេរទៅ Man.City ក្នុងតម្លៃ ២៥លានផោន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.