v9
V9BET

ខ្ញីចាស់តែហិរ! ត្រឹមតែទឹកទី១ Floyd វាយ Tenshin ដួលរហូត៣ដង (មានវីដេអូ)

3 months ago​ | ដោយ Jerry Jr

កីឡាករ Floyd Mayweather បានប្រើប្រាស់ពេលវេលាត្រឹមតែ ១៤០ វិនាទីដើម្បីផ្តួលកីឡាករប្រដាល់ជប៉ុន Tenshin Nasukawa នៅក្នុងការប្រដាល់នាពិធីតាំងពីពណ៌មួយដែលមានតម្លៃខ្លួនប្រមាណ ៩ លានដុល្លារ។Mayweather មានវ័យ ៤១ ឆ្នាំជាអតីតម្ចាស់ ជើងឯកប្រាំស្ថាប័ន រូបនេះបានឈរញញឹមមនិងចាប់ផ្តើមការប្រកួត​ដោយ​ពេញចិត្តដែលប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងតូក្យូកាលពីយប់ថ្ងៃទី៣១ ធ្នូ ២០១៨ខណៈដែលរូបគេបានធ្វើឱ្យកីឡាករវ័យ ២០ ឆ្នាំនេះដួលរហូតដល់ទៅបីដង។

ការប្រកួតនេះបានកំណត់ត្រឹម៣តឹក និង រយៈពេល១ទឹកប្រើពេល ៣ នាទី ។ Nasukawa​បានចុះចាញ់ និង បញ្ចប់ការ​ប្រកួត​ដោយ​ទឹកភ្នែក ខណៈដែលក្រុមរបស់គាត់បានបោះកន្សែងក្រោយឃើញកូនក្រុមដួល និង មានស្ថានភាពវង្វេងវង្វាន់ ដោយមិនអាចគ្រប់គ្រងស្ថានការណ៏បាន។

ថ្វីបើមានការវិលត្រលប់មកវិញជាមួយជ័យជំនះនៅពេលនេះ Mayweatherស្តេចប្រដាល់មិនស្គាល់ចាញ់សញ្ជាតិអាមេរិក រូបនេះ និង ត្រៀមចូលនិវត្តន៏ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ជ័យជំនះនេះគឺជាលើកទី២ក្នុង២ប្រកួតចុងក្រោយ​ហើយ​សម្រាប់​អ្នកប្រដាល់​ស្បែក​ខ្មៅ​រូបនេះក្រោយពីផ្តួល អ្នកប្រដាល់ក្នុងទ្រុងដែក UFC កីឡាករ Conor McGregor ក្នុង​ការ​ប្រកួត​កាលពីខែសីហាឆ្នាំ ២០១៧៕

អត្ថបទដោយ៖ Polin

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.