v9
V9BET

Kaka ប្រាប់ឈ្មោះអតីតមិត្តរួមក្រុមដ៏ល្អម្នាក់ និងបញ្ហាប្រឈម ២កំលុងពេលលេងនៅ Real Madrid

3 months ago​ | ដោយ V-Dr

នៅក្នុងបទសម្ភាសន៏ថ្មីៗនេះ Kaka បានពន្យល់ដោយលើកឡើងបញ្ហាពីរក្នុងអំឡុងពេលរូបគេលេងនៅឯក្លិប Real Madrid ។អតីតខ្សែបម្រើ-ស្លាបក្រុមជម្រើសជាតិប្រេស៊ីលដែលបានចូលនិវត្តន៏ពីបាល់ទាត់អាជីព Kaka បានគេហទំព័រកីឡា Grande Circulo de SporTV ថា: ខ្ញុំមានបញ្ហា ២កំលុងពេលប្រកបអាជីពនៅកីឡាដ្ឋាន Estadio Santiago Bernabeu ១.គឺមិនមានឪកាសជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់ លោក Jose Mourinho អតីតគ្រូបង្វឹក Chelsea និងក្រុម Manchester United ដែលមានរហស្សនាមថា The Special One។ ទី២.បញ្ហារបួររាំរៃដែលធ្វើអោយរំខានដល់អាជីពរបស់ខ្លួន។

អតីតខ្សែប្រយុទ្ធក្រុម AC.Milan បន្តថាៈ ខ្ញុំចំណាយពេល៣រដូវកាលលេងអោយក្រុម Real Madrid រដូវកាល ដំបូងខ្ញុំ មានបញ្ហារបួសនៅចង្កេះ ប៉ុន្តែខ្ញុំនៅតែជំនះព្រមទាំងព្យាយាមបញ្ចុះបញ្ចូលលោក Mourinho ថាខ្ញុំគួរតែមានឱកាសច្រើន ប៉ុន្តែវាគឺជាជម្រើសរបស់គាត់វាគឺចេញពី ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានបញ្ហាអ្វីនោះទេហើយខ្ញុំក៏ត្រូវបានគេធ្វើតេស្ត និងឆ្លងកាត់ការវះកាត់ ព្រមទាំងព្យាបាលអស់រយៈពេល ៦ខែ ផងដែរ។ទីបំផុតនៅពេលដែលលោក Mourinho ចាកចេញទៅ នៅរដូវកាល(២០១៣-២០១៤)រឿងរ៉ាវទាំងអស់នៅតែមិនមានភាពប្រសើរឡើង ក្រោយការមកដល់គ្រូបង្វឹកថ្មីលោក Carlo Ancelloti ក្រុមមានការរៀបចំទម្រង់លេងឡើងវិញ ប៉ុន្តែយ៉ាងណាមិញខ្ញុំមិនអាចប្រជែងនិងតំណែងមិត្តរួមក្រុមបាននោះទេ បើទោះបីជាទទួលបានការកោតសរសើរពីប្រធានក្លឹបលោក Florentino Perez ថាជាអត្ថពលិកល្អបំផុតនាជំនាន់នោះក្តី។ ដូច្នេះជម្រើសដ៏ល្អបំផុតគឺចាកចេញ ដើម្បីមានឪកាសបានបង្ហាញខ្លួននៅព្រឹត្តការណ៏ World Cup ២០១៤ នាប្រទេសកំណើតប្រេស៊ីល

ក្រោយពីនិយាយរឿងពីអតីតកាលអតីតខ្សែប្រយុទ្ធក្រុម AC.Milan រូបនេះបានបន្តលើកសរសើរពីអតីតមិត្តរួម Cristiano Ronaldo ថាៈ គាត់ជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ចំពោះមិត្តរួមក្រុម។ គាត់តែងជួយខ្ញុំច្រើនណាស់និងលើកទឹកចិត្តខ្ញុំ។ ខ្ញុំមិនដែលមានបញ្ហាជាមួយនរណាម្នាក់ក្នុងអំឡុងពេលប្រកបអាជីពទេ។ យើងបានធ្វើដំណើរទៅការប្រកួត បើករដូវកាលនៅសហរដ្ឋអាមេរិកនាទីក្រុង Los Angeles ខណៈដែល Ronaldo បានទិញទូរស័ព្ទដើម្បីចែកអោយបុគ្គលិកក្នុងក្លឹបនោះផងដែរ។

GLENDALE, AZ – AUGUST 01: (SPAIN OUT) Cristiano Ronaldo (R) and Kaka of Real Madrid smile before the International Champions Cup 2013 match between Real Madrid and Los Angeles Galaxy at University of Phoenix Stadium on August 1, 2013 in Glendale, Arizona. (Photo by Angel Martinez/Real Madrid via Getty Images)

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.