v9

លោក Sarri ជួបកង្វល់លើបញ្ហារបួសកីឡាករ ខណៈ Chelsea ផ្តួល Crystal Palace

3 weeks ago​ | ដោយ V-Dr

លោក Maurizio Sarri បាននិយាយថា ការកើនឡើងនូវបញ្ជីរបួសកីឡាករដូចផ្លេកបន្ទររបស់ក្រុម Chelsea កំពុងតែបង្កើតឲ្យមានកង្វល់ នៅមុនពេលកម្មវិធីប្រកួតដ៏មមាញឹករបស់ក្រុមលោកនៅខែមករាខាងមុខនេះ។

ខ្សែប្រយុទ្ធ Olivier Giroud បានក្លាយជាកីឡាករដែលរងរបួសចុងក្រោយគេរបស់ក្រុម Chelsea ក្រោយពីរូបគេត្រូវបានប្តូរចេញក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Crystal Palace ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ និងបានចាកចេញពីកីឡដ្ឋាន Selhurst Park ដោយស្ថិតនៅហ្វ្រង់កា។ Chelsea បានឈានទៅកាន់ការប្រកួតនេះដោយការអវត្តមានកីឡាករ៥នាក់ ក្នុងនោះរាប់បញ្ចូលទាំង Cesc Fabregas, Ruben Loftus-Cheek និង Danny Drinkwater ដែលសុទ្ធសឹងមានបញ្ហារបួសក្នុងពេលហ្វឹកហាត់មុនការប្រកួត។

Callum Hudson-Odoi និង Pedro គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៦នាក់ដែលចូលលេងក្នុងជម្រើសដំបូងច្រើនជាងពាក់កណ្តាលនៃការប្រកួតក្របខ័ណ្ឌលីកនៅរដូវកាលនេះ បានអវត្តមានរួចជាស្រេច។ ខណៈដែលការប្រកួតជាមួយនឹងក្រុម Southampton នៅថ្ងៃពុធខាងមុខនេះ នឹងចាប់ផ្តើមដំណើរប្រកួត៧លើកនៅខែមករា លោក Sarri បានសង្ឃឹមថា បញ្ហារបួសរបស់ Giroud មិនធ្ងន់ធ្ងរដូចដែលបារម្ភឡើយ។ គ្រូបង្វឹករបស់ក្រុម Chelsea រូបនេះបានប្រាប់ទាក់ទងនឹងរបួសរបស់ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះថា៖ «បញ្ហាគឺនៅត្រង់ជង្គង់របស់គេ។ ខ្ញុំមិនដឹងពីកម្រិតធ្ងន់ធ្ងរឡើយ។ យើងត្រូវតែរង់ចាំដល់ថ្ងៃស្អែក។ ខ្ញុំគិតថា ខ្ញុំនឹងជួបគ្រូពេទ្យដើម្បីដឹងពីលទ្ធផលបឋម ប៉ុន្តែ ខ្ញុំគិតថា លទ្ធផលពិតប្រាកដ នឹងត្រូវប្រាប់ឲ្យដឹងនៅថ្ងៃស្អែកនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.