v9
V9BET

ONE Championship តែងតាំង Hideyuki “Andy” Hata ជានាយកស្ថាប័ននៅជប៉ុន

8 months ago​ | ដោយ V-Dr

ONE Championship បន្តពង្រីកខ្លួនកាន់តែធំឡើងៗជាដំបូលផ្ទះរបស់អ្នកក្បាច់គុនកំពូលៗជ្រកកោន ឥឡូវនេះ បានប្រកាសជាផ្លូវការកក្រើកពិភពលោកទៀតហើយទាក់ទងនឹងការបន្ថែមសមាសភាពអ្នកដឹកនាំរបស់ស្ថាប័នខ្លួន។

ថ្ងៃនេះ ស្ថាប័នប្រដាល់ដ៏ធំជាងគេលំដាប់ពិភពលោក ទើបប្រកាសតែងតាំងលោក Hideyuki “Andy” Hata ជានាយកស្ថាប័ន ONE Championship ប្រចាំប្រទេសជប៉ុន។ អ្នកជំនួញជនជាតិជប៉ុនរូបនេះ នឹងតំណាងឲ្យស្ថាប័នប្រដាល់ពិភពលោក ដោយមានកាតព្វកិច្ចត្រួតពិនិត្យការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ស្ថាប័នក្នុង “The Land of The Rising Sun” ពីព្រោះពេលនេះ ONE Championship ព្យាយាមវាយលុកទីផ្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ ២០១៩ខាងមុខ។ ‘Andy’ Hata នាយករបស់ ONE ប្រទេសជប៉ុនថ្លែងថា៖ «ខ្ញុំរំភើប និងមានកិត្តិយសខ្លាំងណាស់ ដែលអាចជាផ្នែកមួយនៃស្ថាប័នមានតម្លៃរាប់លានដុល្លាដូចជា ONE Championship ជាស្ថាប័នពិភពលោកមួយដែលយកចិត្តទុកដាក់ និងមានឆន្ទះមុះមុតក្នុងការលើកកម្កើងអាស៊ីឲ្យមានតម្លៃលើឆាកអន្តរជាតិ។ ខ្ញុំទន្ទឹងរង់ចាំឱកាសដើម្បីពង្រីកទីផ្សាក្បាច់គុនរបស់ ONE Championship ដែលមានស្រាប់ឲ្យកាន់តែធំឡើង ក៏ដូចជានាំយកកីឡាប្រដាល់ចូលក្នុងវិស័យកំសាន្តរបស់ជប៉ុន ឲ្យប្រជាជនជប៉ុនបានរីករាយទស្សនាទូទាំងប្រទេស»។

“Andy” Hata គឺជាអ្នកដឹកនាំម្នាក់ដែលទទួលបានការគោរពច្រើន សព្វថ្ងៃមានតំណែងជាប្រធានប្រតិបត្តិនៅ Nielsen Sports ដែលគាត់មានកាតព្វកិច្ចមើលការខុសត្រូវរាល់ដំណើរការសកម្មភាពអាជីវកម្មរបស់ Nielsen Sports ប្រចាំប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និង ចិនដីគោកផងដែរ។ ម្យ៉ាងទៀត ONE Championship ក៏នឹងរៀបចំកម្មវិធីបើកឆាកសម្រាប់ឆ្នាំថ្មីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន គឺព្រឹត្តិការណ៍ ONE: A NEW ERA ដែលត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឯពហុកីឡដ្ឋាន Ryogoku Kokugikan។

ព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំនេះ នឹងមានការដណ្តើមខ្សែក្រវាត់ពិភពលោកដ៏អស្ចារ្យចំនួន៣ ក្នុងនោះក៏នឹងមានវត្តមាន Eddie Alvarez អតីតជើងឯកពិភពលោករបស់ UFC ដែលត្រូវប៉ះជាមួយជើងខ្លាំងដូចគ្នាគឺ Demetrious “Mighty Mouse” Johnson។ លោក Chatri Sityodtong ប្រធានប្រតិបត្តិ និងជា CEO របស់ ONE Championship បានស្វាគមន៍រាក់ទាក់លោក “Andy” Hata ពីព្រោះស្ថាប័នធំនេះត្រូវពង្លូតខ្លួនឲ្យបានទូទាំងអាស៊ី។ «ខ្ញុំរីករាយស្វាគមន៍លោក Andy Hata ចូលជាសមាជិកក្នុងក្រុមដឹកនាំរបស់ ONE Championship យើង។ Andy
គឺជាអ្នកដឹកនាំផ្នែកជំនួញលំដាប់ពិភពលោកម្នាក់ ពោពេញទៅដោយឆន្ទៈស្នេហាវិស័យក្បាច់គុន និងបំណងប្រាថ្នាធ្វើឲ្យវិស័យនេះល្បីទូទាំងសាកល។ គាត់មានសមត្ថភាពក្នុងការបង្កើតក្រុមហ៊ុនថ្មីៗ មានបទពិសោធន៍ច្រើនខាងដឹកនាំ មានប្រាជ្ញាឈ្លាសវៃ ព្រមទាំងមានប្រវត្តិជោគជ័យខ្លាំងខាងធ្វើពាណិជ្ជកម្មនានាផងដែរ
»។

ម្យ៉ាងទៀត ONE Championship នឹងរៀបចំព្រឹត្តិការណ៍មួយទៀតនៅជប៉ុនសម្រាប់ខែតុលា ឆ្នាំ២០១៩ ឈ្មោះថា ONE: GREATNESS UNLEASHED។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.