v9

បន្ទាប់ពី Arthur ពេលនេះ​ Messi បញ្ចេញអារម្មណ៏ពិតមួយពីអតីតមិត្តរួមក្រុម Neymar

3 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញពីចេតនាចង់អោយ Neymar ត្រឡប់ទៅក្លឹបចាស់ Barcelona វិញប៉ុន្តែម្ចាស់ពានរង្វាន់បាល់មាស ៥សម័យរូបនេះ បានទទួលស្គាល់ថាក្រុម Paris Saint-Germain ទំនងជាមិនអនុញ្ញាតឱ្យ Neymar ចាកចេញដោយងាយងាយនោះទេ បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីលរូបនេះផ្លាស់ចេញពីកីឡាដ្ឋាន Camp Nou ដើម្បីទៅចូលរួមជាមួយក្រុម Parc des Princes ក្នងតម្លៃខ្លួន ២២២លានផោនក្នុងខែសីហា ឆ្នាំ២០១៧។

Neymar កីឡាករវ័យ 26ឆ្នាំរូបនេះបានចំណាយពេលវេលា 4រដូវកាលនិងទទួលបានជោគជ័យនៅ Barcelona ព្រមទាំងឈ្នះពាន La Liga ពីរដងនិង Champions League ម្តងប៉ុន្តែបំណងប្រាថ្នានៃការចាកចេញនោះគឺរូបគេចង់ដកខ្លួនចេញពីស្រមោលរបស់ Messi ដែលជាមូលហេតុសំខាន់។ ទោះបីចាកចេញបាន ១រដូវកាលក្តីការរំពឹងទុកនៅតែបន្តថា Neymar នៅតែអាចវិល ត្រលប់មកក្លឹបមានមូលដ្ឋាននៅតំបន់កាតាឡាន់វិញ ខណៈសមាជិកថ្មីនិងជាមិត្តរួមក្រុមប្រេស៊ីល Arthur ដែលបានចូលរួមជាមួយម្ចាស់ជើងឯកអេស្ប៉ាញនៅដើមរដូវកាលនេះបាននិយាយនៅសប្តាហ៍នេះថាគាត់កំពុង អធិស្ឋានសម្រាប់ពាក្យចចាមអារ៉ាមនេះដើម្បីក្លាយជាការពិត។

សម្រាប់ Messi ក៏មានទស្សនៈស្រដៀងគ្នានេះដែរខណៈ ប្រធានក្រុម Barcelona បាននិយាយក្នុងបទសម្ភាសន៍ជាមួយ គេហទំព័រ Marca ថា: ខ្ញុំយល់ថាវាស្មុគស្មាញ។ យើងចង់ឱ្យគាត់ត្រលប់មកវិញនូវអ្វីដែលគាត់ចង់បានយើងជាមិត្តភក្តិយើងបានរស់នៅជាមួយគ្នាយ៉ាងល្អហើយមិនមានអ្វីច្រើនទេ ប៉ុន្តែយើងបានចំណាយពេលវេលាជាច្រើន

សម្រាប់លោក Guardiola អតីតគ្រូបង្វឹក Barcelona ដែលបច្ចុប្បន្នជាអ្នកចាត់ការនៅក្លិប Manchester City កាលពីមុនបានអះអាងថាមានតែផ្លូវតែមួយរបស់គាត់ត្រលប់មក Barca វិញនោះគឺក្នុងនាមជាគ្រូបង្វឹកតែប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.