v9

ទីបំផុត! Salah ជៀសផុតការដាក់ពិន័យពី FA ក្រោយទទួលបានបាល់ពិន័យ ១១ម៉ែត្រ

3 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Mohamed Salah នឹងមិនប្រឈមការផាកពិន័យជាមួយសមាគមកីឡាបាល់ទាត់អង់គ្លេស(FA)សម្រាប់ឧបទ្ទវហេតុមួយដែលត្រូវបានរកឃើញ ក្រោយពីរូបគេទទួលបានបាល់ពិន័យ ១១ ម៉ែត្រក្នុងការទទួលជ័យជម្នះ ៤-០ របស់ Liverpool លើក្រុម Newcastle United នាឯកីឡដ្ឋាន Anfield ក្នុងថ្ងៃព្រហស្បត្ត៏កន្លងទៅនេះ។

Salah ហាក់ដូចជាបានដួលដោយងាយស្រួលបន្ទាប់ពីដៃរបស់ខ្លួនបានប៉ះទង្គិចនិងការដណ្តើមបាល់ជាមួយកីឡាករ Paul Dummett ខណៈដែលលោក Rafael Benitez បានធ្វើការបដិសេធមិនទទួលស្គាល់ការសម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រនោះការសំភាសន៍ជាមួយ Sky Sports។ ទោះបីជាយ៉ាងណាសហព័ន្ធ FA បានបញ្ជាក់សាជាថ្មីថាឧបទ្ទវហេតុនៅក្នុងតង់ទី២ មិនមែនជាសកម្មភាព បោកបញ្ឆោតដល់អ្នកកាត់សេចក្តីពិសេសក្រុមការងារដែលចូលរួមទទួលខុសត្រូវលើការប្រកួតនោះទេ។

ប្រសិនជារកឃើញកំហុសពិតមែនខ្សែប្រយុទ្ធអន្តរជាតិអេស៊ីបរូបនេះអាចប្រឈមនឹងការហាមឃាត់ពីរប្រកួតពីបទបោកបញ្ជោទនៅទង្វើខាងលើ ប៉ុន្តែឥឡូវនេះ Salah និងមានវត្តមានសម្រាប់ការប្រកួតជាមួយក្រុម Arsenal និង Manchester City នាពេលខាងមុខនេះបាន។រដូវកាលថ្មី(២០១៨-២០១៩)នេះ Salah រកបាន ១២គ្រាប់ និងតាមពីក្រោយ ១គ្រាប់ សម្រាប់កីឡាករកំពុងនាំមុខគេ(Top Scorer)គឺ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal។

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ fourfourtwo



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.