v9

ទីបំផុត! Messi ឆ្លើយតបការលើកឡើងរបស់ Ronaldo ចង់អោយខ្លួនផ្លាស់មកប្រកួតប្រជែងនៅ SerieA

3 weeks ago​ | ដោយ V-Dr

នៅទីបំផុតកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឆ្លើយតបទៅនឹងគូប្រជែងដ៏សំខាន់នៅក្របខណ្ឌ La liga គឺខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ដែលបានស្នើអោយរូបគេផ្លាស់ចេញពី ក្លឹប Barcelona ដើម្បីផ្លាស់ទៅក្លឹបណាមួយក្រៅពី Juventus នៅក្របខណ្ឌលីកកំពូលអ៊ីតាលី SerieA ដើម្បីមានឪកាសធ្វើការប្រកួតប្រជែងគ្នាសាជាថ្មីម្តងទៀត។

បន្ទាប់ពី Ronaldo បានចាកចេញពីក្លឹបអធិរាជ Real Madrid នៅរដូវក្តៅនេះក្រោយចំណាយពេល ៩ឆ្នាំ ទៅចូលរួមជាមួយក្រុមយក្សអ៊ីតាលី Juventus កីឡាករអន្តរជាតិព័រទុយហ្គាល់់ Ronaldo បានធ្វើការចោតសួរដល់អតីតគូប្រជែងកីឡាករ Messi ជាមួយនិងពាក្យសម្តីលើកឡើងនិយាយថាៈ ខ្ញុំធ្លាប់បានប្រឡូកក្នុងវីស័យកីឡាបាល់ទាត់នៅប្រទេសអង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី, ព័រទុយហ្គាល់ និងនៅក្នុងក្រុមជម្រើសជាតិខណៈពេលដែលគាត់(Messi)ចំណាយពេលច្រើនជាង ១០ឆ្នាំលេងតែជាមួយក្រុម Barcelona នៅក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះ ដូច្នេះខ្ញុំយល់ឃើញថា គាត់គួរតែមានការប្រកួតប្រជែងជាមួយក្លឹបថ្មីបន្ថែមទៀត

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះបន្តថាៈ សម្រាប់ខ្ញុំជីវិតគឺជាបញ្ហាប្រឈមមួយខ្ញុំចូលចិត្តវាហើយខ្ញុំចង់ធ្វើឱ្យអ្នកគ្រប់គ្នារីករាយ សប្បាយចិត្ត ខ្ញុំពិតជាចង់ឱ្យគាត់(Messi)ផ្លាស់មកប្រទេសអ៊ីតាលីនៅថ្ងៃណាមួយដើម្បីយើងមានឪកាប្រជែងគ្នាជាថ្មី

ក្រោយទទួលបានពីការលើកឡើងបែបនេះ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Messi បានបដិសេធមិនឆ្លើយតបនឹង Ronaldo អស់មួយរយៈពេល ប៉ុន្តែថ្មីៗនេះ Messi បានឆ្លើយតបទៅកាន់ការលើកឡើងរបស់ Ronaldo ដោយយោងការដក ស្រង់របស់គេហទំព័រ Marca ថាៈ ខ្ញុំមិនផ្លាស់ប្តូរក្រុមដើម្បីទទួលយកការប្រកួតប្រជែងជាមួយគាត់(Ronaldo) នៅក្របខណ្ឌ SereiA អ៊ីតាលីនោះទេ។ ខ្ញុំកំពុងលេងអោយក្រុមដែលល្អបំផុតនៅក្នុងពិភពលោក។ បញ្ហាប្រឈមរបស់ខ្ញុំដែលមាន គឺតែងកើតមានឡើងបន្តពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះខ្ញុំមិនចាំបាច់ផ្លាស់ប្តូរក្រុម ឬលីកផ្សេងនោះទេដើម្បីកំណត់គោលដៅថ្មីឡើយ។ ខ្ញុំមានអារម្មណ៏ថាក្លឹបគឺជាផ្ទះដ៏កក់ក្តៅរបស់ខ្ញុំ ដូច្នេះមិនចាំបាច់អ្វីដែលត្រូវផ្លាស់ចេញឡើយ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.