v9
V9BET

Lionel Messi ប្រាប់ពីរឿងពិតមួយក្នុងជីវិតក្រៅពីការស្រលាញ់បាល់ទាត់យ៉ាងស្មោះស័្មគ្រនោះ

8 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi អាចនិងត្រៀមនិងបើកសារមន្ទីរសារធារណៈផ្ទាល់ខ្លួនមួយជាមួយនឹងចំនួនពានរង្វាន់ដែលគាត់បាន ឈ្នះនៅក្នុងអាជីពជាមួយក្រុមរបស់ខ្លួនរួមមានបាល់មាស Ballon d’Ors ចំនួនប្រាំនិងស្បែកជើងមាសចំនួនប្រាំ ប៉ុន្តែទោះបីជាបានសម្តែងនៅបំណងប្រាថ្នាដូច្នេះក្តីតារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានពោលពាក្យថា: សម្រាប់ខ្ញុំផ្ទាល់ គ្រួសារមានសារៈសំខាន់ជាងរបស់មានតម្លៃទាំងនោះទៅទៀត

គួរកត់សម្គាល់ថាកន្លងមកដៃគូប្រជែងរបស់ Messi គឺ Cristiano Ronaldo បានបើកសម្ភោធជាផ្លូវការណ៏នៅសារមន្ទីរផ្ទាល់ខ្លួនរបស់ខ្លួនដែលមានពានរង្វាន់ជាច្រើនត្រូវបានដាក់តាំងបង្ហាញពីសមិទ្ធិផល ផ្ទាល់ខ្លួនដែលកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនោះបានឈ្នះកន្លងមកជាមួយក្រុមដែលរូបគេធ្លាប់លេង។

ថ្លែងប្រាប់ដោយការសម្ភាសន៏ផ្តាច់មុខប្រាប់គេហទំព័រ MarCA ជាមួយការបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ក្នុងការប្រកួតប្រជែង Ballon d’Or នៅឆ្នាំនេះ Messi បាននិយាយទាក់ទងទៅនឹង ទស្សន វិស័យរបស់ខ្លួនជុំវិញវិស័យកីឡាបាល់ទាត់ថា: ខ្ញុំស្រឡាញ់កីឡាបាល់ទាត់ ប៉ុន្តែក្រុមគ្រួសារគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ។ ការប្រកួតប្រជែងជាមួយ Cristiano Ronaldo គឺប្រកបដោយសុពលភាព និងគួរជាទីចាប់អារម្មណ៏ខ្លាំងណាស់សម្រាប់ទស្សនិកជន។

ខ្ញុំបានដឹងពីបេក្ខភាពកីឡាករឆ្នើមដែលត្រូវប្រកួតប្រជែងពានបាល់មាសនៅឆ្នាំនេះ ខ្ញុំគិតថាខ្ញុំមិនបានស្ថិតនៅចំណាត់ថ្នាក់ទី៥នោះផងទេ ខណៈដែល Luka Modric បានទទួលពានរង្វាន់នេះជាលើកដំបូង។ នៅក្នុងបទសម្ភាសន៏នោះក្រៅពីរំលឹកដល់រឿរ៉ាវកន្លងមកតារាបាល់ទាត់ជាឪពុកកុមារ ៣រូប និងមានវ័យ ៣១ឆ្នាំបាននិយាយដល់អតីតគ្រូបង្វឹកលោក Pep Guardiola, និងមិត្តរួមក្រុម Ousmane Dembele, អតីតមិត្តរួមក្រុម Neymar, Andres Iniesta, និងអនាគតដើម្បីជួយក្រុម Barcelona ប្រជែងពាននាពេលខាងមុខនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.