v9
V9BET

លោក Solskjaer កោតសរសើរឥទ្ធិពលនៃការលេងដោយរីករាយពី Pogba

4 months ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer ជឿជាក់ថា ក្រុម Manchester United បច្ចុប្បន្នកំពុងតែឃើញ Paul Pogba ដែលលោកស្គាល់ក្នុងពេលដឹកនាំក្រុមក្រុមកីឡាករបម្រុងរបស់ក្លិបមួយនេះ ក្រោយពីតារាឆ្នើមឈ្នះពាន World Cup របស់បារាំងរូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងពេលក្រុមខ្លួនយកឈ្នះ ៣-១ លើក្រុម Huddersfield នៅថ្ងៃ Boxing Day។

រជ្ជកាលរបស់លោក Solskjaer ក្នុងនាមជាអ្នកចាត់ការទូទៅ បានចាប់ផ្តើមជាមួយនឹងការដណ្តើមបានជ័យជម្នះ ៥-១ នៅលើទឹកដីក្រុម Cardiff កាលពីថ្ងៃសៅរ៍ ហើយការចាប់ផ្តើមយ៉ាងល្អរបស់លោកបានបន្ត ជាមួយនឹងការស្វាគមន៍ជាថ្មីដោយអ្នកគាំទ្រនៅលើទឹកដី Old Trafford។ ខ្សែបម្រើ Nemanja Matic បានរកគ្រាប់បាល់បើកឆាក ប៉ុន្តែ ការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី២របស់ Pogba និងការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ បានបង្ហាញពីកម្រិតនៃការផ្លាស់ប្តូរទៅលើអារម្មណ៍ក្នុងក្លិបនេះ បើគិតចាប់តាំងពីលោក Jose Mourinho ត្រូវបានបណ្តេញចេញជាអ្នកចាត់ការទូទៅ និងត្រូវបានជំនួសដោយលោក Solskjaer រហូតដល់បញ្ចប់រដូវកាលនេះ។

លោក Solskjaer សញ្ជាតិន័រវែស បានធ្វើជាគ្រូបង្វឹករបស់ Pogba ក្នុងពេលរូបគេស្ថិតជាកីឡាករវ័យក្មេងម្នាក់ នៅមុនពេលខ្សែបម្រើរូបនេះបានចេញចេញទៅកាន់ក្លិប Juventus ហើយ Man United ត្រូវតែចំណាយប្រាក់ដល់ទៅ៨៩លានផោន ដើម្បីនាំយករូបគេត្រឡប់មកវិញ កាលពីឆ្នាំ២០១៦។ លោក Solskjaer បានឲ្យដឹងថា៖ «នោះគឺជា Paul ដែលខ្ញុំស្គាល់។ រូបគេជា Paul ដែលខ្ញុំបានស្គាល់ចាប់តាំងពីរូបគេបានស្ថិតក្នុងក្រុមកីឡាករបម្រុង ហើយក្រុមយុវជនជាមួយនឹងខ្ញុំ។ រូបគេតែងតែជាក្មេងប្រុសដ៏រីករាយ រូបគេតែងតែមានស្នាមញញឹមលើផ្ទៃមុខរបស់គេ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.