v9
V9BET

កីឡា ១៤ប្រភេទ រួមគ្នាសម្តែងយុទ្ធគុនចម្រុះ ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ

3 months ago​ | ដោយ V-Dr

ប្រភេទកីឡាចំនួន១៣ប្រភេទ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដាក់ឲ្យចូលរួមបង្ហាញសមត្ថភាព ក្នុងកម្មវិធីសម្តែងយុទ្ធគុនចម្រុះ ចំនួន៣ថ្ងៃ ដើម្បីអបអរសាទរ ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលនឹងត្រូវធ្វើពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ។

ចំពោះប្រភេទកីឡាទាំង១៤ ដែលត្រូវដាក់ឲ្យបង្ហាញសមត្ថភាព ក្នុងកម្មវិធីសម្តែងយុទ្ធគុនចម្រុះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះខាងមុខនេះ រួមមានល្បុក្កតោ កូបូដូ ហាប់គីដូ សូរិនហ្ស៊ិកាំបូ ចំបាប់បុរាណ តុងហ្គីលម៉ូតូ បញ្ចសិលា តេក្វាន់ដូ (ITF) ការ៉ាតេ យូដូ Kendo វ៉ូវីណាម អៃគីដូ និងតេក្វាន់ដូ (WTF)។

ប្រភេទកីឡាទាំង១៤នេះ គឺមានប្រភេទកីឡាខ្លះ ត្រូវសម្តែង៣ថ្ងៃពេញ ឯខ្លះទៀត សម្តែងត្រឹម២ ឬ១ថ្ងៃទេ ហើយតាមកម្មវិធីរបស់គណៈកម្មការ គឺថ្ងៃទី២៩ ខែធ្នូ មានការសម្តែង ល្បុក្កតោ ១០នាទី កូបូដូ ៥នាទី ហាប់គីដូ ៥នាទី សូរិនហ្ស៊ិកាំបូ និងចំបាប់បុរាណ ដែលចាប់ផ្តើមពីល្ងាចម៉ោង ៦:៣០ តទៅ។

ចំណែកការសម្តែងនៅថ្ងៃទី៣០ ខែធ្នូ ដែលចាប់ផ្តើមពីម៉ោង ៦:៣០ ដែរនោះ មានល្បុក្កតោ តុងហ្គីលម៉ូតូ បញ្ចសិលា តេក្វាន់ដូ(ITF) ចំបាប់បុរាណ ហើយនៅថ្ងៃទី៣១ ខែធ្នូ មានការសម្តែង ល្បុក្កតោ ការ៉ាតេ យូដូ Kendo វ៉ូវីណាម អៃគីដូ និងកីឡាតេក្វាន់ដូ (WTF) ដែលចាប់ផ្តើមពីល្ងាចម៉ោង៦:៣០ តទៅដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.