v9
V9BET

លោក Benitez វិលទៅកាន់ការចងចាំកាលពីអតីតនៃថ្ងៃបុណ្យណូអែលសម្រាប់ Liverpool

4 months ago​ | ដោយ V-Dr

ការវិលត្រឡប់របស់លោក Rafa Benitez ទៅកាន់កីឡដ្ឋាន Anfield នាថ្ងៃ Boxing Day អាចនឹងរំឭកឲ្យមានការចងចាំផ្សេងៗនៃការបរាជ័យរបស់ក្រុម Liverpool ក្នុងការប្រជែងពាន Premier League ប៉ុន្តែ លោក Jurgen Klopp កំពុងតែព្យាយាមផ្តោតលើការងារបច្ចុប្បន្នរបស់លោក។

ក្រុម Liverpool របស់លោក Klopp កំពុងនាំមុខ ៤ពិន្ទុនៅលើកំពូលតារាង ខណៈដែលលោក Benitez ដែលបានធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមនេះនៅចន្លោះឆ្នាំ២០០៤ និង២០១០ នឹងធ្វើដំណើរជាមួយនឹងក្រុមស្ថិតក្បែរតំបន់កាត់ចោល Newcastle United នៅរាត្រីនេះ។ វាមាននូវការជឿជាក់ដ៏រឹងមាំមួយថា នេះអាចនឹងក្លាយជារដូវកាលមួយដែលពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០ បើទោះបីប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ ផ្តល់នូវសារបែបមិនច្បាស់ទៅលើអ្វីដែលនឹងកើតឡើងក៏ដោយ។ ព័ត៌មានដ៏ល្អសម្រាប់ក្រុម Liverpool គឺថា ក្នុងរយៈពេល៨រដូវកាលក្នុងចំណោម១០រដូវកាលចុងក្រោយ ក្រុមឈរលេខ១នៅថ្ងៃបុណ្យណូអែល បានបន្តដំណើររបស់ខ្លួនទៅលើកពានក្របខ័ណ្ឌ Premier League។

ព័ត៌មានមិនល្អគឺថា ករណីទាំង២លើកដែលមិនបានកើតឡើងនោះ គឺក្រុម Liverpool នេះតែម្តង ដោយក្នុងរដូវកាលឆ្នាំ២០០៨-២០០៩ ក្រុម Manchester United បានឈ្នះពានរង្វាន់លីក ខណៈដែលក្នុងរដូវកាលឆ្នាំ២០១៣-២០១៤ ក្រុម Manchester City ជាអ្នកឈ្នះ។ ការខកចិត្តចុងក្រោយគេក្នុងការមិនអាចឈ្នះពាននៅឆ្នាំ២០១៤ ប្រហែលជាបទពិសោធដ៏ឈឺចាប់សម្រាប់អ្នកគាំទ្រ Liverpool ប៉ុន្តែ ការមិនអាចឈ្នះនៅឆ្នាំ២០០៩ ក្រោមការដឹកនាំរបស់លោក Benitez ប្រហែលជាផ្តល់នូវការសោកស្តាយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ worldsoccertalk



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.