v9
V9BET

លោក Pep Guardiola: ក្រុមរបស់យើងល្អប្រសើរជាងរដូវកាលចាស់

2 months ago​ | ដោយ V-Dr

ក្រុម Manchester City បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងលំដាប់ពិន្ទុ ១០០កាលពីរដូវកាលមុន ប៉ុន្តែលោក Pep Guardiola ជឿជាក់ថាក្រុមមេឃខៀវរបស់លោកពិតជាលេងបានល្អប្រសើរជាងរដូវកាលចាស់នៅពេលនេះ។

យុទ្ធនាការរដូវកាលទី២ របស់គ្រូបង្វឹកសញ្ជាតិអេស្បាញមកពីតំបន់ Catalan នៅឯកីឡដ្ឋាន Etihad ក៏បានឈ្នះពានរង្វាន់ EFL Cup ផងដែរខណៈដែលក្រុម Man City បានបញ្ចប់ក្នុងលទ្ធផលកំពូលតារាងដោយមានគម្លាត ១៩ពិន្ទុពីក្រុមប្រជែងលីកនិងជាក្លឹបរួមទីក្រុង Manchester United។ ក្រុម Manchester City បានចាញ់ការប្រកួត ២លើកនៅក្នុងរដូវកាល ២០១៧-២០១៨ ដោយចាញ់ Liverpool និង Man.United ប៉ុន្តែការចាញ់ក្រុម Chelsea និង Crystal Palace ក្នុងខែនេះ(រដូវកាលថ្មី)មានន័យថាពួកគេមានពិន្ទុស្មើគ្នារដូវកាលមុនពេលឈានដល់ពាក់ណ្តាលរដូវកាល(២០១៨-២០១៩)។

ទោះជាយ៉ាងណាក៏ដោយលោក Guardiola យល់ឃើញថាក្រុមរបស់លោកមើលទៅរឹងមាំនៅពេលដែលពួកគេមានគោលបំណងដើម្បីការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League។ ថ្លែងប្រាប់ទូរទស្សន៍ Sky Sports អតីតគ្រូបង្វឹក Barcelona, Bayern Munich រូបនេះបន្តថាៈ យើងនៅមានពេលវេលាច្រើនទៀតជាមួយកំនត់ត្រាថ្មីដែលនិងត្រូវបំបែក ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការការពារតំណែងជើងឯក Premier League និង Carabao Cup ព្រមទាំងការប្រជែងពានរង្វាន់ផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.