v9
V9BET

Alexis Sanchez ភ្នាល់ជាមួយមិត្តរួមក្រុម Marcos Rojo ទាក់ទងលោក Jose Mourinho មុនពេលបាត់បង់តួនាទី

6 months ago​ | ដោយ V-Dr

ខ្សែបម្រើ Alexis Sanchez របស់ក្លិបបិសាចក្រហម Manchester United បានធ្វើការភ្នាល់គ្នានៅទឹកប្រាក់ប្រមាណ ២០,០០០ផោនជាមួយនឹងមិត្តរួមក្រុមខ្សែការពារ Marcos Rojo អំពីអនាគតរបស់គ្រូបង្វឹកលោក Jose Mourinho ដែលត្រូវបានក្លឹបបណ្តេញចេញពីកីឡាដ្ឋាន Old Trafford ដោយអនុប្រធានប្រតិបត្តិលោក Ed Woodward កំលុងពេល១សប្តាហ៏កន្លងទៅនេះ ក្រោយរួមរស់ជាមួយក្រុម អស់រយៈពេល២ឆ្នាំកន្លះ ។ កីឡាករអន្តរជាតិឈីលីAlexis Sanchezបច្ចុប្បន្នមាន ប្រាក់បៀវត្សរ៍ប្រមាណ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ក្រោយ ផ្ទេរពីArsenalមក Old Trafford កាលពីខែមករាទោះបីជាទទួលបានប្រាក់ឈ្នួលច្រើនប៉ុន្តែអតីតកីឡាករ Barcelona រូបនេះបានសារភាពថាគាត់មានការសោកស្តាយក្នុងការផ្លាស់មក Man.United ហើយយល់ថាលោក Mourinho ប្រើគាត់អោយលេងក្នុងទម្រង់មិនត្រឹមត្រូវ។

Sanchez បច្ចុប្បន្នកំពុងស្ថិតក្នុងប្រទេសឈីលីដើម្បីព្យាបាលពីរបួស របួសសរសៃពួរនិងត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រ The Sun ថាៈ Sanchez ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបណ្តេញលោក Mourinho តាមរយៈការផ្ញើសារមួយនៅលើ WhatsApp ដែលបានចែករំលែកជាមួយសមាជិកជាច្រើននៃក្រុម Man.United ព្រមជាមួយអត្ថន័យថាៈ ខ្ញុំបានប្រាប់អ្នកដូច្នេះ ការអត់ធ្មត់គឺជាអ្វីដែលត្រូវធ្វើតែទីបំផុត Rojo អ្នកជំពាក់ខ្ញុំ£20k

ទម្រង់លេងរបស់ក្រុម Man United និងទំនាក់ទំនងរវាងគ្រូបង្វឹកជាមួយកីឡាករក៏ បានធ្លាក់ចុះនោះ គឺជាកត្តាចំបងដែលជំរុញអោយ មានការបណ្តេញលោក Mourinho ចេញពីតំណែង។ មុនពេលបាត់បង់តួនាទីអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានបញ្ឈរជើងកីឡាករល្បីៗ ជាច្រើនមានដូចជា Paul Pogba និង Eric Bailly និង Alexis Sanchez ឱ្យលេងជាកីឡាករបម្រុងរហូតដល់ថ្ងៃ ចុងក្រោយដែលលោកដឹកនាំការប្រកួតជាមួយហង្សក្រហម Liverpool។

ខ្សែប្រយុទ្ធដែលឈានចូលវ័យ ៣០ឆ្នាំកាលពីថ្ងៃអង្គារ Sanchez និងត្រូវរង់ចាំរហូតដល់ខែមករា ២០១៩ ដើម្បីអាចនឹងចូលមកបង្ហាញខ្លួនអោយក្រុមវិញបាន ខណៈគ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer មិនបានដាក់ Romelu Lukaku អោយចូលលេងដោយជំនួសវិញដោយ Martial និង Rashford ក្នុងជំនួបផ្តួលម្ចាស់ផ្ទះ Cardiff ៥:១ កាលពីសប្តាហ៏មុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.