v9

ផ្ទះខ្សែការពារ Thiago Silva ត្រូវចោរចូលគាស់យកសម្ភារៈមានតម្លៃជិត ១លានយូរ៉ូ

4 weeks ago​ | ដោយ V-Dr

កំលុងការប្រកួត Paris Saint-Germain ផ្តួល Nantes ក្នុងលទ្ធផល ១:0 កាលពីថ្ងៃសៅរ៍កន្លងទៅ នៅឯផ្ទះរបស់ខ្សែការពារកណ្តាល Thiago Silva ត្រូវបានត្រូវបានក្រុមចោតមិនស្គាល់អត្តសញ្ញាណ ចូលគាស់បំណងលួចយកសម្ភារៈមានតម្លៃមួយចំនួន។ បើទោះបីជាលំនៅដ្ឋានរបស់កីឡាករក្រុម PSG ទាំងអស់បំពាក់ដោយប្រព័ន្ធសុវត្ថិភាពនៅក្នុងផ្ទះរបស់ពួកគេដែលត្រូវបានផ្តល់ដោយក្លឹបក៏ដោយក៏បញ្ហានេះនៅតែអាចកើតឡើងបានដែរ។

គេហទំព័រកីឡា L’Equipe បានចុះផ្សាយថាចោរទាំងនោះបានចូលតាមដំបូលផ្ទះដែលមានទីតាំងនៅក្នុងអគារលំនៅដ្ឋាន ដែលមានសន្តិសុខការពារយ៉ាងតឹងរឹង នៅទីប្រជុំជនលេខ១៦ នៃទីក្រុងប៉ារីសដែលជាកន្លែងបុគ្គលល្បីឈ្មោះជាច្រើន ជាច្រើនរស់នៅទីនោះ។

ឧក្រិដ្ឋជនទាំងនោះបានប្រមូលទៅ នៅទំនិញដែលមានតម្លៃជិតមួយ លានអឺរ៉ូដែលក្នុងនោះមានគ្រឿងអលង្ការជាច្រើនដែលមានតម្លៃខ្ពស់និងនាឡិកាប្រណីតដែលមានតម្លៃ ៦០០.០០០ អឺរ៉ូ។ កាលពីចុងខែកន្លងទៅមិត្តរួមក្រុមរបស់ Silva កីឡាករ Eric Choupo-Moting បានទទួលរងអំពើចោរកម្មដូចគ្នាផងដែរគឺការប្លន់នៅផ្ទះរបស់ខ្លួននាទីក្រុងប៉ារីស។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.