v9
V9BET

PSG ប្រឈមការបាត់បង់ Neymar រឺ Mbappe ទៅក្លឹបដទៃជាមួយហេតុផលមួយនេះ

7 months ago​ | ដោយ V-Dr

យោងគេហទំព័រ Mirror បានចុះផ្សាយថាក្លឹប PSG មិនបានគោរពតាមគោលការណ៏ចាយវាយទឹកប្រាក់ដោះដូរកីឡាករអោយសមស្របទៅតាមស្ថានប័ន ហិរញ្ញវត្ថុដោយយុត្តិធម៌រឺហៅកាត់ថា (FFP)ដែលគ្រប់គ្រងដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA នាពេលកន្លងមកនោះទេ។ ជាលទ្ធផលក្លឹបអាចនិងត្រូវបង្វិលសងវិញនៅទឹកប្រាក់ចំនួន ១៧០លានផោនដើម្បីដោះស្រាយបញ្ហានេះឡើងវិញ។

មានន័យថាកីឡាករឆ្នើមមួយចំនួនដែលធ្លាប់បានត្រូវបានទិញចូលក្នុង តម្លៃខ្លួនថ្លៃបំផុតទាំងពីររូបអាចនិងជាហេតុផលត្រូវលក់ចេញដោយបង្ខំចិត្តដែលលក្នុងនោះគោលដៅសំខាន់អាចជា Neymar ឬ Mbappe ស្របពេលដែល តារាឆ្នើមពូកែរកគ្រាប់បាល់ទាំងពីរនាក់នេះគឺជាកំលាំងស្នូលនៃភាពជោគជ័យរបស់ក្រុមក្នុងរយៈពេលពីរបីរដូវកាលកន្លងទៅ។

មូលហេតុនេះគឺដោយសារតែ UEFA កំពុងពិនិត្យមើលដំណើរការចុះហត្ថលេខារបស់តារាល្បីពីររូបខាងលើនាពេលកន្លងទៅដោយ Neymar រកបាន ១៩៥,៨ លានផោននិង Mbappe ក្នុងតម្លៃ ១៥៨,៧ លានផោន។ ហើយបើសិនជារកឃើញថាមានកំហុសក្នុងការល្មើសវិន័យ PSG ក៏អាចនឹងត្រូវផ្អាកពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ផងដែរ។

សរុបសេចក្តីមកមានតែពេលវេលាប៉ុណ្ណោះដែលនឹងប្រាប់ថាតើក្រុម PSG និងត្រូវដោះស្រាយបែបណារវាងតារាឆ្នើមរបស់ពួកគេទាំងពីរនេះ ស្របពេលក្រុមកំពូល ៗ អឺរ៉ុបទាំងអស់កំពុងផ្តោតចំណាប់អារម្មណ៍លើការវិវឌ្ឍនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.