v9

Mbappe ស៊ុត ១គ្រាប់ជួយ Paris St-Germain ផ្តួល Nantes ខណៈ Lille ខកចិត្តក្រោយចាញ់ Toulouse

4 weeks ago​ | ដោយ V-Dr

ការប្រកួតនៅក្របខណ្ឌ Ligue1 បារាំងរវាងក្រុមម្ចាស់ផ្ទះ PSG និងក្រុមភ្ញៀវ Nantes កាលពីថ្ងៃសៅរ៏ ទី២២ ធ្នូ ២០១៨។ ខ្សែប្រយុទ្ធអន្តរជាតិបារំាង Kylian Mbappe បានរួមចំណែកជួយអោយក្រុម Paris St-Germain ទទួលបាន ៣ពិន្ទុពីក្រុម Nantes និងមានគម្លាតរហូត ១៣ពិន្ទុនៅកំពូល Ligue1។ Mbappe ដែលបានឈានចូលវ័យ 20ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះនៅនាទីទី៦៨ រកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៏ និងជាគ្រាប់បាល់ទី១៣ របស់កីឡាករអន្តរជាតិបារំាងរូបនេះ នៅក្នុងការប្រកួត ១២លើកកន្លងមកនៅរដូវកាលនេះ។

សម្រាប់ Neymar បានខកខានក្នុងការប្រកួតនេះបន្ទាប់ពីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះទើបតែនិងជាសះស្បើយពីការវះកាត់បញ្ហារបួសក្រលៀន កាលពីពេលថ្មីៗនេះ។ សម្រាប់ការប្រកួត ១គូទៀតក្រុមប្រជែងលីកគឺ Lille បានទទួលបរាជ័យ ២-១ ជាមួយក្រុមម្ចាស់ផ្ទះ Toulouse។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.