v9
V9BET

ចាប់ផ្តើមបានល្អ! Man.United លត់ Cardiff ៥:១ ក្រោមការដឹកនាំដំបូងរបស់គ្រូបង្វឹក Ole Gunnar Solskjaer

2 months ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer បានចាប់ផ្តើមបំពេញតួនាទីបានយ៉ាងល្អក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Man Utd សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៨ កាលពីយប់ថ្ងៃសៅរ៏ទី២២ ខែធ្នូ ឆ្នាំ២០១៨ ជាមួយនឹងការផ្តួលអតីតក្លឹបដែលលោកធ្លាប់ដឹកនាំគឺ Cardiff City ក្នុងលទ្ធផល ៥-១។

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Man Utd សញ្ជាតិណ័រវេរូបនេះបានស្នងតំណែងលោក Jose Mourinho ដែលត្រូវបានក្លឹបបណ្តេញចេញនៅពាក់កណ្តាលសប្តាហ៍កន្លងទៅនេះ។ Solskjaer បានទទួលការស្វាគមន៏ជាលើកដំបូង នឹងទទួលបានផងដែរនៅកាលើកទឹកចិត្តពីក្រុមអ្នកគាំទ្រ។

៥គ្រាប់របស់ក្រុមភ្ញៀវធ្វើបានសម្រេចដោយកីឡាករ Rashford(នាទីទី៣), Ferreira(នាទីទី២៩), Martial(នាទីទី៤១)និងខ្សែបម្រើអង់គ្លេស Lingard នៅនាទីទី៥៧ និងការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៩០)ខណៈក្រុមម្ចាស់ផ្ទះធ្វើការវាយបក បាន ១គ្រាប់វិញដោយកីឡាករ Camarasaនៅនាទីទី៣៨។ បញ្ចប់លទ្ធផល Cardiff ១:៥ Man.United។

នេះជាលើកទី១ ហើយដែលក្រុម Man United ស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចាប់តាំងពីការប្រកួតចុងក្រោយរបស់លោក Sir Alex Ferguson ដែលជាអ្នកចាត់ការទូទៅក្នុងក្របខ័ណ្ឌ Premier League ធ្លាប់ដឹកនាំក្រុមបញ្ចប់ក្នុងលទ្ធផលស្មើ ៥-៥ ជាមួយ West Brom កាលពីខែឧសភា ឆ្នាំ២០១៣ ជារដូវកាលដែលកំពូលគ្រូបង្វឹករូបនោះសម្រេចចិត្តចូលនិវត្តន៏។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.