v9
V9BET

Crystal Palace ផ្តល់ការខកចិត្តដល់ម្ចាស់ផ្ទះ Man.City ជាលើកទី២ នៅរដូវកាលនេះ

4 months ago​ | ដោយ V-Dr

អ្នកចាត់ការទូទៅក្រុម Crystal Palace លោក Roy Hodgson បានពណ៌នាក្រោយការប្រកួតថាជាថ្ងៃដ៏ល្អមួយនៅពេលដែលពួកគេដើរតួជាភ្ញៀវទៅសួរសុខទុក្ខម្ចាស់ផ្ទះ ក្រុមការពារតំណែងជើងឯក Manchester City ហើយធ្វើអោយក្រុមមេឃខៀវរងបរាជ័យក្នុងក្របខណ្ឌ Premier League នៅសប្តាហ៏ទី១៧នេះ និងជាឪកាសនាំអោយក្រុម Liverpool មានគម្លាត ៤ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករអន្តរជាតិអាឡឺម៉ង់ Gundogan នៅនាទីទី២៧ និងខ្សែបម្រើបែលហ្សិក De Bruyne នៅនាទីទី៨៥ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏នាំមុខ៣គ្រាប់របស់ Crystal Palace បានរហូតដល់បញ្ចប់ការប្រកួត ខណៈគ្រាប់បាល់ជ័យជំនះរបស់ក្រុមភ្ញៀវ ៣គ្រាប់ធ្វើបានដោយកីឡាករ Schlupp នៅនាទីទី៣៣ មុនពេល Andros Townsend បានស៊ុតបាល់វ៉ូឡេយ៉ាងល្អមានរយៈចម្ងាយជាង ៣០ម៉ែត្រ ខណៈដែលកីឡាករ Milivojevic បន្ថែមគ្រាប់បា​ល់ ១គ្រាប់ទៀត នៅនាទីទី៥១។

វាជាជ័យជម្នះជាលើកដំបូងរបស់ Crystal Palace នៅទឹកដី Man.City សម្រាប់រយៈពេល ២៨ឆ្នាំនិងបានផ្តល់រសជាតិបរាជ័យដល់ក្រុមម្ចាស់ផ្ទះនៅរដូវកាលថ្មីនេះជាលើកទី២ ផងដែរ។ ឈានមកដល់សប្តាហ៏ទី ១៨នេះក្រុម Man.City មានគម្លាត ៤ពិន្ទុពីក្រុមកំពូលតារាង Liverpool។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.