v9
V9BET

ប្រធានតេក្វាន់ដូ ITF អះអាងពីការដណ្តើមឲ្យបានមេដាយដាច់ខាត បើសិនបានចូលរួមក្នុងស៊ីហ្គេម ២០២៣

6 months ago​ | ដោយ V-Dr

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី បានធ្វើការអះអាងដល់សាធារណៈជនថា ក្រុមតេក្វាន់ដូអាយធូអែហ្វ នឹងដណ្តើមបានមេដាយឲ្យកម្ពុជាដាច់ខាត បើសិនជាប្រភេទកីឡាមានប្រភពមកពីប្រទេសកូរ៉េខាងជើងមួយនេះ ត្រូវបានអនុញ្ញាតដាក់ឲ្យចូលរួម នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក កែវ រ៉េមី បានបញ្ជាក់ថា៖ «ឲ្យតែតេក្វាន់ដូ ITF បានចូលទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ហ្នឹងតែបានមេដាយហើយ គឺបានមេដាយដាច់ខាតតែម្តង។ រឿងអីមិនមេដាយ បើយើងទៅដល់ការប្រកួតជើងឯកពិភពលោក យើងយកមេដាយបាន យើងទៅជើងឯកអាស៊ី យើងយកមេដាយឡើងជ្រែងខ្លួន និងឈ្នះមេដាយ នៅក្នុងតំបន់ជាច្រើនទៀតនោះ គឺឥឡូវនេះ នៅលើឆាកអន្តរជាតិ គេស្គាល់កម្ពុជាច្រើនណាស់រឿង ITFនេះ»។

ការលើកឡើងរបស់ លោក កែវ រ៉េមី ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទកាប្រកួតកីឡាតេក្វាន់ដូអាយធីអែហ្វជ្រើសរើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ដោយលោកបានប្រកាសថា លោកបានដាក់លិខិតសុំបញ្ជូនប្រភេទកីឡាតេក្វាន់ដូអាយធីអែហ្វ ទៅកាន់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួចហើយ ដើម្បីសុំឲ្យស្ថានប័នកីឡាមួយនេះ ជួយដាក់បញ្ជូលប្រភេទកីឡាអាយធីអែហ្វ ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

លោក កែវ រ៉េមី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វអាស៊ីអាគ្នេយ៍ ផងនោះ បានថ្លែងថា៖ «ខ្ញុំសូមជូនដំណឹងល្អមួយ គឺយើងបានដាក់ពាក្យស្នើសុំបញ្ជូល ITF ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ហើយ ហើយយើងសង្ឃឹមថា NOCC នឹងជួយបញ្ជូល ITFរបស់យើង ទៅក្នុងស៊ីហ្គេម នៅឆ្នាំ២០២៣»។

ទាក់ទងទៅនឹងសំណើសុំនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ថា ការចង់ដាក់បញ្ចូលប្រភេទកីឡាតេក្វាន់ដូអាយធីអែហ្វ ទៅស៊ីហ្គេម ឆ្នាំ២០២៣ វាក៏អាស្រ័យទៅលើប្រទេសមាន ITF នៅតំបន់អាស៊ាន និង NOC ក្នុងអាស៊ានដែរ គឺឲ្យគេគាំទ្រឲ្យបាន៤ទៅ៥ប្រទេស។

លោកបន្តថា ចំណែក យើងជាម្ចាស់ផ្ទះ យើងមានសិទ្ធិដាក់ស្នើសុំ ប្រភេទកីឡា ITF តែត្រូវធ្វើការមុនឲ្យបាន២ឆ្នាំ ដោយត្រូវយកប្រភេទកីឡានេះទៅសម្តែង ឬបង្ហាញឲ្យគេឃើញនៅស៊ីហ្គេម ឆ្នាំ២០២១សិន ដើម្បីឲ្យគេដឹងថា យើងត្រៀមដាក់ប្រភេទកីឡានេះ ទៅស៊ីហ្គេម ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណា លោក វ៉ាត់ ចំរើន បានបង្ហើបនៅតម្រុយបែបវិជ្ជមានថា៖« ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងហ្នឹងហើយថា ITF របស់យើង មានសក្តានុពលក្នុងការរកមេដាយ អ៊ីចឹងយើង នឹងខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យ ITF ក្លាយជាបេក្ខភាពប្រភេទកីឡា១ ក្នុងចំណោមប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡា ដែលកម្ពុជាត្រៀមដាក់នៅស៊ីហ្គេម ឆ្នាំ២០២៣»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.