v9
V9BET

បែលហ្ស៊ិក បញ្ចប់ឆ្នាំនេះដោយស្ថិតពីលើក្រុមម្ចាស់ជើងឯកពិភពលោក បារាំង

11 months ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក នឹងបញ្ចប់ឆ្នាំនេះដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ពីលើក្រុមម្ចាស់ជើងឯកពិភពលោក បារាំង នៅលើតារាងពិភពលោកដែលត្រូវបានចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA កាលពីថ្ងៃព្រហស្បតិ៍។

បែលហ្ស៊ិក ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិបារាង ក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ឡើងទៅឈរលើពីក្រុមរបស់លោក Didier Deschamps ដោយនាំមុខត្រឹមតែ១ពិន្ទុគត់។ បែលហ្ស៊ិក មាន១ ៧២៧ពិន្ទុ នៅលើតារាងពិន្ទុរួមរបស់ FIFA ខណៈដែលបារាំង មានពិន្ទុសរុប១ ៧២៦ពិន្ទុ។ ក្រុមជម្រើសជាតិប្រេស៊ីល ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន១ ៦៧៦ពិន្ទុ។

FIFA បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា បារាំង ដថែលមានចំណាត់ថ្នាក់លេខ៩ កាលពីឆ្នាំមុននោះ គឺជាក្រុមដណ្តើមបានចំណាត់ថ្នាក់ដ៏ល្អបំផុត ក្រោយពីបានជួបភាពជោគជ័យក្នុងឆ្នាំ២០១៨ តាមរយៈការរកបាន១៦៥ពិន្ទុបន្ថែមទៀត ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ ពោលគឺជាច្រើនជាងប្រទេសណាៗទាំងអស់។ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ ក៏បានបញ្ជាក់ផងដែរថា អឺរ៉ុប និងអាស៊ី ដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង៥០ ដោយសារតែការធ្លាក់ទម្រង់របស់ក្រុមអាហ្វ្រិក។ ក្នុងនោះ តំបន់អឺរ៉ុប ដណ្តើមបាន៣១ចំណាត់ថ្នាក់ ដោយកើន២កៅអី ខណៈដែលតំបន់អាស៊ី កើន៣កៅអី ហើយតំបន់អាហ្វ្រិក ធ្លាក់ចុះពី៣ ទៅ៥កៅអី ក្នុងចំណាត់ថ្នាក់កំពូលទាំង៥០។ ក្រុមជម្រើសជាតិកូសូវ៉ូ គឺជាក្រុមឡើងបានចំណាត់ថ្នាក់ច្រើនជាងគេបំផុត ពោលគឺឡើងបាន៤៦លេខ ដើម្បីទៅឈរក្នុងចំណាត់ថ្នាក់លេខ១៣១៕

តារាងចំណាត់ថ្នាក់របស់ FIFA នៅថ្ងៃទី២០ ខែធ្នូ:

1. Belgium
2. France
3. Brazil
4. Croatia
5. England
6. Portugal
7. Uruguay
8. Switzerland
9. Spain
10. Denmark

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.