v9
V9BET

មកស្គាល់កីឡាករ ៥រូបដែលក្លាយជាតារាឆ្នើមក្រោយលោក Mourinho លក់ចេញពីក្លឹប

4 months ago​ | ដោយ V-Dr

ក្រុមបិសាចក្រហម Man.United បានបញ្ចប់តួនាទីលោក Jose Mourinho នៅពាក់កណ្តាលរដូវកាល ២០១៨-២០១៩ នេះ ជាមួយនិងបញ្ហាចំរូងចម្រាស់មួយចំនួនដែលមិនទាន់ ត្រូវបានដោះស្រាយនៅឡើយនោះ។ ទោះបីជាបែបនេះក្តីមានកីឡាករមួយចំនួនសម្តែងនៅក្តីសប្បាយរីករាយ ដោយហេតុផលកន្លងមកពួកគេមិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ។

ឧទាហរណ៏ជាក់ស្តែងអាជីពរបស់កីឡាករវ័យក្មេងមួយចំនួនមានដូចជា Pogba, Anthony Martial និង Marcus Rashford ហាក់ដូចជានៅទ្រឹងក្រោមការដឹកនាំរបស់គ្រូបង្វឹក Mourinho ខណៈដែល Andreas Pereira ដូចកាន់តែឃ្លាតឆ្ងាយជាងនេះទៀត។ ហើយការពិតលោក Mourinho ត្រៀមនិងលក់រូបគេនៅខែមករាដែលមានការព្យាករណ៏ថា ការសម្រេចចិត្តនេះនិងធ្វើអោយ ក្លឹបសោកស្តាយនៅពេលអនាគត។

ត្រលប់ទៅមើលពីអតីតកាលលោក Mourinho ធ្លាប់បានលក់កីឡាករវ័យក្មេងជាច្រើនមុនកិច្ចសន្យាអស់សុពលភាពក៏ដូចជាកំពុងលេង នៅក្លឹប Manchester United រឺមិនបានផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីបង្ហាញខ្លួន។

ខាងក្រោមនេះជាកីឡាករឆ្នើម ៥រូបដែលបង្ហាញទម្រង់លេងលេចធ្លោក្រោយលោក Mourinho លក់ពួកគេចេញពីក្លឹប:

១. Memphis Depay

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Memphis Depay បានផ្ទេរពីក្រុម PSV មក Manchester United ក្នុងឆ្នាំ២០១៥ ជាមួយនឹង ការរំពឹងទុកក្រោយពីរូបគេ រកបាន ២៨គ្រាប់ក្នុង ៤០ប្រកួតនិងជួយឱ្យ PSV ឈ្នះពានរង្វាន់លីកកំពូលហូឡង់ Eredivisie ក្នុងឆ្នាំ ២០១៤-២០១៥។ នៅខែមករា ឆ្នាំ២០១៧ ក្រោយពីលោក Mourinho ចូលមកដឹកនាំក្រុមជំនួសអតីតគ្រូបង្វឹក លោក Luis Van Gaal កីឡាករអន្តរជាតិហូឡង់រូបនេះ ត្រូវបានលោក Mourinho លក់ទៅក្រុម Lyon នៅខែមករា ឆ្នាំ២០១៧។ ក្រោយមកដល់ក្រុម Lyon ពេលនេះ Depay បង្ហាញទម្រង់លេងដល់ចំនុចកំពូល មានន័យថារូបគេអាចលេងបានពហុជំនាញមិនថាប្រយុទ្ធនៅស្លាបឆ្វេង-ស្តំា និងកណ្តាល ព្រមជាមួយកំនត់ត្រាស៊ុតបញ្ចូលទីបាន ៣៣គ្រាប់និង Assist ៣៤ដងអោយក្រុម Lyon និង រកបាន ៨គ្រាប់ក្នុងការប្រកួតសរុប ១៦ដងអោយក្រុមជម្រើសជាតិផងដែរ។

២. Romelu Lukaku

ជារឿងគួរអស់សំណើច ដែលលោក Mourinho បានលក់ Romelu Lukaku កាលនៅក្លឹបតោខៀវ Chelsea ក្រោយមកបានចុះហត្ថលេខាជាមួយតម្លៃដ៏ថ្លៃនាំយករូបគេមកកាន់ក្រុម Manchester United ក្នុងឆ្នាំ២០១៧។

Lukaku បានផ្ទេរពី Anderlecht មកចូលរួមជាមួយក្រុម Chelsea កាលពីឆ្នាំ២០១១ ប៉ុន្តែដោយសារមានឱកាសចូលលេងតិចតួចក្រុម West Brom បានខ្ចីជើងទៅ នៅរដូវកាល ២០១២/២០១៣ និងស៊ុតបញ្ចូលទីបាន ១៧គ្រាប់ក្នុង ៣៥ប្រកួតនៅក្របខ័ណ្ឌ Premier League។ នៅរដូវកាល ២០១៤-២០១៥ Lukaku បានផ្ទេរពី Chelsea ទៅលេងអោយក្រុម Everton​ជាមួយកំនត់ត្រារកបាន ៨៧គ្រាប់ គ្រប់ក្របខណ្ឌប្រកួតចំនួន ១៦៦លើក។ សម្រាប់ក្រុមជម្រើសជាតិបែលហ្សិក Lukaku ជាកីឡាករនាំមុខគេដោយរកគ្រាប់បាល់បាន ៤៥គ្រាប់ក្នុង​ ៧៩ប្រកួត។

៣. Leonardo Bonucci

លោក Jose Mourinho បានជួយក្រុម Inter Milan ឈ្នះពានរង្វាន់បីជាប្រវត្តិសាស្ត្រ កាលពីឆ្នាំ២០១០។ Leonardo Bonucci ត្រូវបានក្លឹប Treviso នៅក្របខណ្ឌ Serie B និង Perisa មុនពេលលក់រូបគេទៅអោយក្រុម Genoa។ នៅឆ្នាំ២០១០ ក្រុម Juventus បាននាំយក Bonucci មករួមក្រុមនិងបានបង្ហាញទម្រង់លេងដ៏ល្អបំផុតនៅតំបន់ការពារកណ្តាលព្រមទាំង ជួយក្រុមឈ្នះពានជាច្រើនដូចជា SerieA, SerieA Footballer of the year, FIFPro World XI ២០១៧ជាដើម។

៤. Kevin De Bruyne

នៅឆ្នាំ២០១៣ Debruyne បានវិលត្រលប់មកលេងអោយក្រុម Chelsea វិញក្រោយលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្រុម Weder Bremen។ ក្រោយពីបានចាប់ផ្តើមត្រឹមតែ ៥ប្រកួតប៉ុណ្ណោះក្នុងរដូវកាល ២០១៣/២០១៤ ក្រោមការដឹកនាំរបស់លោក Jose Mourinho ខ្សែបម្រើអន្តរជាតិបែលហ្សិករូបនេះ បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Wolfsburg។ គាត់មានរដូវកាលដ៏អស្ចារ្យមួយសម្រាប់ក្រុម Wolfsburg រដូវកាល២០១៤-២០១៥ ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់និង Assistបាន ២៧ដង ក្នុងការប្រកួតសរុប ៥១លើក ហើយត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំនៃក្របខ័ណ្ឌ Bundesliga ផងដែរ។ ក្រោយផ្ទេរមកក្រុម Man.City នៅឆ្នាំ២០១៥ និងឈានដល់រដូវកាល២០១៧-២០១៨ Debruyne បានបង្ហាញទម្រង់លេងដល់ចំនុចកំពូលដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់និង Assist ២១ដង នៅក្នុងការប្រកួតទាំងអស់សម្រាប់ Man City និងជាប់ជាកីឡាករ Assist បានច្រើនបំផុតនៅក្នុងលីកកំពូល ៥ របស់ទ្វីបអឺរ៉ុប។

៥. Mohamed Salah

Salah ស្ទើរតែនិងផ្ទេរទៅលេងនៅ Liverpool ប៉ុន្តែត្រូវបានក្រុម Chelsea នាំយកមករួមក្រុមនាពេលនោះ។ក្រោមការដឹកនាំរបស់លោក Mourinho នាពេលនោះ Salah ពិបាកនិងបង្ហាញវត្តមានជាប់លាប់ ដោយបង្ហាញខ្លួនបាន ៦ដងប៉ុណ្ណោះ(កីឡាករបម្រុង)ក្នុងចំនោម ១២ប្រកួត។ ក្រោយមកទៀតនៅឆ្នាំ២០១៥ Salah បានផ្ទេរទៅលេងនៅក្របខណ្ឌ SerieA ជាមួយក្រុម Fiorentina (ខ្ចីជើង)និងRoma។ ក្រោយមកទៀតនៅឆ្នាំ២០១៦-២០១៧បានបង្ហាញទម្រង់លេងល្អ និងត្រូវក្រុម Liverpool នាំយកមករួមក្រុមរដូវកាល២០១៧-២០១៨ ជាមួយរដូវកាលដំបូង Salah ស៊ុតបញ្ចូលទី បាន ៤៤គ្រាប់ក្នុង ៥២ប្រកួត និងរដូវកាលថ្មី(២០១៨-២០១៩)នេះរកបានបន្ថែម ១៣គ្រាប់ព្រមជាមួយ ១៨ Assist អាចនិយាយបានថាល្អបំផុតសម្រាប់កីឡាករដែលត្រូវលោក Mourinho មើលរំលងនាពេលកន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.