v9
V9BET

Real Madrid បង្ហើបពីតម្លៃខ្លួន Isco ដល់ក្រុមដែលចង់បាន

10 months ago​ | ដោយ V-Dr

ក្លិប Real Madrid បានបង្ហាញពីចេតនាថាពួកគេត្រូវការនៅទឹកប្រាក់តម្លៃខ្លួនប្រមាណ មិនតិចជាង ១០០លានផោនសម្រាប់ខ្សែបម្រើកណ្តាល និងជាតារាឆ្នើមរបស់ពួកគេគឺ Isco។ ក្លិបមេឃខៀវ Manchester City ត្រូវបានដកស្រង់ពត៌មានចុះផ្សាយថាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខា នាំយកកីឡាករ ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះមករួមក្រុម ប៉ុន្តែក្រុមការពារតំណែងជើងឯក Premier League បានប្រាកដក្នុងចិត្ត ច្បាស់ណាស់រួចទៅហើយថា Isco មានតំលៃមិនទាបនោះទេ។

លោក Florentino Perez ប្រធានក្លឹបអធិរាជស Real Madrid គឺជាបុគ្គលដែលស្រលាញ់ពេញចិត្តនិងគាំទ្រ Isco បំផុត ខណៈដែលរូបលោកមិនមានការត្រៀមខ្លួនរួចរាល់ដើម្បីអនុញ្ញាតឱ្យរូបគេ ចាកចេញដោយងាយស្រួលនោះទេ ប្រសិនជាតម្លៃខ្លួនកីឡាករនាំលេង(Playmaker)ម្នាក់នេះមិនពិតប្រាកដតាមតម្រូវការដែលក្រុមចង់បាននោះ។ ដូច្នេះហើយគឺតម្រូវ អោយចំណាយពេលវេលាបន្តិចទៀតដើម្បីអាចនិងមានការចរចារទ្វេភាគីកើតឡើង។

សារពត៌មាន AS បានចុះផ្សាយថា : ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបចង់បានកិច្ចព្រមព្រៀងច្បាស់លាស់មួយសម្រាប់ Isco ដើម្បីទទួលបានប្រាក់ចំណេញដូចទៅនិងអ្វីដែលក្រុមបានពីការលក់ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ទៅ Juventus កាលពីរដូវក្តៅកន្លងមកដូច្នេះដែរ។ ដូច្នេះរំពឹងថាអាចនិងមានការផ្តល់ជូនណាមួយសម្រាប់ Isco សម្រាប់ក្រុមមានមូលដ្ឋាននៅរាជធានីប្រទេសអេស្បាញចង់បានគឺលើសពី១០០លានផោន ផ្អែកលើសមត្ថភាពកីឡាករដូចទៅនិងអ្វីដែលប្រធានក្លឹបបានអះអាងខាងលើដូច្នេះដែរ។

ទោះបីជាតម្លៃខ្លួនដែលក្លឹបកំណត់រាងខ្ពស់ក៏ពិតមែន ប៉ុន្តែ Isco អតីតកីឡាករក្រុម Malga វ័យ ២៦ ឆ្នាំរូបនេះ មិនបានបង្ហាញ ទម្រង់លេងលេចធ្លោនៅឡើយទេនៅរដូវកាលថ្មីក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Lopetegui និង Solari នាពេលកន្លងមក ខណៈដែលរូបគេអាចនិងពិចារណាពីជម្រើសនៃការផ្លាស់ទៅលេងនៅក្រុមផ្សេងដើម្បីបន្តអាជីព និង មានឪកាស បង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអេស្បាញបន្តទៀត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.