v9

កម្ពុជា ឈ្នះបានមេដាយមាស ៣ ហើយ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន

1 month ago​ | ដោយ V-Dr

ក្រុមអត្តពលិករបស់កម្ពុជា ដណ្តើមបានមេដាយមាសចំនួន ៣ហើយ ពីការប្រកួតការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ (19th ASEAN University Game 2018) ដែលកំពុងដំណើរការប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ហើយកម្ពុជា នៅសល់វិញ្ញាសាប្រកួតមួយចំនួនទៀត ដែលត្រូវប្រកួតនៅថ្ងៃអង្គារនេះ។

យោងតាមរបាយការណ៍ ដែលត្រូវបានបង្ហោះនៅលើផេចហ្វេសប៊ុករបស់ «អគ្គនាកយកដ្ឋានកីឡា» បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ម្សិលមិញ កម្ពុជា បានឈ្នះមេដាយចំនួន៣ ប្រាក់៧ សំរឹទ្ធ១១ សរុបចំនួន ២១មេដាយ ខណៈប្រទេសថៃ កំពុងនាំមុខគេ ក្នុងការឈ្នះបានមេដាយ និងតាមពីក្រោយដោយឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា។

ចំពោះមេដាយមាសទាំង៣ ដែលកម្ពុជាដណ្តើមបាននេះ គឺរកបានដោយក្រុមអត្តពលិករបស់វ៉ូវីណាមកម្ពុជា រួមមានកីឡាករ ទិន ឌិន ប្រកួតក្នុងទម្ងន់៥១គីឡូក្រាម កីឡាករ ទិន ភាព ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាម និងវិញ្ញាសាប្រកួតមេគុណកាំបិតធំរបស់កីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភក្ត្រា។

បន្ថែមលើនេះក្រុមវ៉ូវីណាមកម្ពុជា ក៏ឈ្នះបានមេដាយប្រាក់២ និងសំរឹទ្ធចំនួន៧ ផងដែរ ខណៈក្រុមប៉េតង់ បានឈ្នះមេដាយប្រាក់៤ និងសំរឹទ្ធ១ រីឯវាយកូនឃ្លីលើតុ ឈ្នះបានមេដាយប្រាក់១ ហើយក្រុមការ៉ាតេដូ បានឈ្នះមេដាយសំរឹទ្ធចំនួន៣។ ប៉ុន្តែក្រុមហែលទឹក និងកីឡាអត្តពលកម្ម មិនទាន់រកបានមេដាយនៅឡើយទេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.