v9

Neymar នឹងអវត្តមានក្នុងការប្រកួតពាន League Cup របស់ PSG ជាមួយ Orleans

1 month ago​ | ដោយ V-Dr

Neymar នឹងត្រូវអវត្តមានក្នុងការប្រកួតពាន League Cup របស់បារាំង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ នៅរាត្រីនេះ ដើម្បីសម្រាកពា្យបាលបញ្ហាក្រលៀនរបស់គេ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Thomas Tuchel ដែលជាគ្រូបង្វឹកនៃក្រុម Paris Saint-Germain។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានទទួលការត្រួតពិនិត្យនៅឯមន្ទីរពេទ្យកាលពីថ្ងៃចន្ទ ហើយរូបគេ មិនទាន់ស្ថិតក្នុងភាពរឹងមាំ១០០ភាគរយឡើយ។ នេះបើយោងទៅតាមលោក Tuchel ដែលបាននិយាយថា លទ្ធផលនេះ នឹងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ។ កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតរបស់ពិភពលោករូបនេះ ត្រូវបានប្តូរចេញនៅដើមតង់ទី២ ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Bordeaux កាលពីថ្ងៃទី២ ខែធ្នូ ក្រោយពីបានឈឺចុកចាប់ត្រង់ក្រលៀន ដែលរូបគេបានរងរបួសក្នុងពេលលេងឲ្យក្រុមប្រេស៊ីល អំឡុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិកាមេរូន កាលពីខែមុន។

Tuchel បានឲ្យដឹងថា៖ «រូបគេបានហ្វឹកហាត់កាលពីម្សិលមិញ (ថ្ងៃអាទិត្យ) ប៉ុន្តែមិនទាន់រឹងមាំទាំងស្រុងឡើយ។ នោះគឺជាមូលហេតុដែលរូបគេមិនអាចលេងនៅលើទឹកដីក្រុម Orleans បាន»។ ការប្រកួតក្របខ័ណ្ឌលីក២លើកចុងក្រោយរបស់ PSG ពោលគឺលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Montpellier និងលើទឹកដីក្រុម Dijon ត្រូវបានពន្យារពេលក្នុងពេលមានការតវ៉ាកំពុងតែបន្តទូទាំងប្រទេសបារាំង និងការគំរាមទៅលើការវាយប្រហារភេវរកម្មផ្សេងទៀត ក្រោយពីការបាញ់ប្រហារក្នុងទីក្រុង Strasbourg កាលពីសប្តាហ៍មុន៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.