V9BET

Liverpool ប៉ះ Bayern ខណៈ Man Utd ជួប PSG ក្នុងវគ្គ ១៦ក្រុមនៃ Champions League

5 months ago​ | ដោយ V-Dr

ក្រុម Liverpool នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯក ៥សម័យកាល Bayern Munich ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្របពេលដែលក្រុមធ្លាក់ទម្រង់លេង Manchester United របស់លោក Jose Mourinho នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំង Paris Saint-Germain។

ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រូវបានចាប់ឆ្នោតឲ្យជាមួយនឹងក្រុម Ajax ក្នុងការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Nyon ខណៈដែលក្រុមយក្សអេស្ប៉ាញមួយនេះ នឹងប្រមាញ់រកការឈ្នះពានជាលើកទី៥ ក្នុងរយៈពេល ៦រដូវកាល ហើយ Lionel Messi និង Barcelona នឹងជួបជាមួយនឹងក្រុម Lyon។ ទាំងក្រុម Liverpool និង Bayern សុទ្ធសឹងមានប្រពៃណីជាច្រើនក្នុងយុទ្ធនាការនេះ ខណៈដែលលោក Jurgen Klopp នឹងវិលទៅកាន់មាតុភូមិរបស់លោកវិញដើម្បីជួបជាមួយនឹងក្រុមដែលបានផ្តួលក្រុម Borussia Dortmund team របស់លោកក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៣។

ក្រុម Liverpool ដែលជាជើងឯករងកាលពីឆ្នាំមុន បច្ចុប្បន្នជាក្រុមកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អ និងកំពុងនាំមុខលើតារាង Premier League ស្របពេលដែល Bayern មិនបានស្ថិតក្នុងទម្រង់លេងដ៏ខ្លាំងរបស់ពួកគេក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះឡើយ។ ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងទី១ នាថ្ងៃទី១៣ ឬទី១៤ ខែកុម្ភៈ និងថ្ងៃទី២០ ឬទី២១ ខែកុម្ភៈ ខណៈដែលការប្រកួតជើងទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ឬទី៧ និងទី១៣ ឬទី១៤ ខែមិនា៕

ការចាប់ឆ្នោតសម្រាប់ Champions League វគ្គ១៦ក្រុមចុងក្រោយ

Schalke 04 v Manchester City
Atletico Madrid v Juventus
Manchester United v Paris Saint-Germain
Tottenham Hotspur v Borussia Dortmund
Lyon v Barcelona
Roma v Porto
Ajax v Real Madrid
Liverpool v Bayern Munich

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.