v9
V9BET

ឪពុកប្រធានក្រុម Stuttgart ស្លាប់នៅកីឡាដ្ឋានក្រោយការប្រកួតម្ចាស់ផ្ទះផ្តួល Hertha Berlin ២:១

3 months ago​ | ដោយ V-Dr

ឪពុករបស់កីឡាករ Christian Gentner ប្រធានក្រុម Stuttgart បានស្លាប់នៅកីឡាដ្ឋានភ្លាមៗបន្ទាប់ពីជ័យជម្នះ ២-១ របស់ក្រុមនៅលីកកំពូលអាឡឺម៉ង់ Bundesliga ផ្តួលក្រុមក្រុមភ្ញៀវ Hertha Berlin កាលពីថ្ងៃសៅរ៍ទី១៥ ធ្នូ២០១៨ ចុងសប្តាហ៏មុន។ ក្លឹបបានធ្វើសេចក្តីថ្លែងការតាមបណ្តាញទំនាក់ទំនងសង្គមថាៈ ក្រុមកំពុងតែកាន់មរណៈទុក្ខ ដល់ការបាត់បង់លោក Herbert Gentner ដែលជាឪពុករបស់ Gentner កាពីតែនក្រុម និងសូមចូលរួមរំលែកទុក្ខនេះជាមួយក្រុមគ្រួសារកីឡាករ Gentner នៅក្នុងពេលវេលាដ៏សែនលំបាកនេះផង។

មូលហេតុនៃការស្លាប់នេះនៅមិនទាន់ដឹងច្បាស់ពីអ្វីនៅឡើយនោះទេខណៈដែល Gentner ដែលជាខ្សែបម្រើវ័យ ៣៣ឆ្នាំធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បាន ៥ប្រកួតកន្លងមក និងបានចូលលេងទាំងពីរតង់ខណៈ ក្រុមStuttgart ឈ្នះការប្រកួតនៅក្នុងទឹកដីខ្លួនឯងក្រោយពី Mario Gomezរកបានពីរគ្រាប់ក្នុងការប្រកួតនៅនាទីទី៦៣ និង ៧៦ ខណៈក្រុមភ្ញៀវរកបាន១គ្រាប់ផងដែរនៅ នាទីទី៣៧ ដោយកីឡាករ Mittelstadt។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.