v9
V9BET

Southampton បញ្ចប់ការមិនស្គាល់ចាញ់របស់ Arsenal ត្រឹម ២២ប្រកួត

7 months ago​ | ដោយ V-Dr

លោក Unai Emery បានទទួលស្គាល់ថា ក្រុម Arsenal ត្រូវតែដោះស្រាយបញ្ហាចន្លោះប្រហោងនៅតំបន់ការពាររបស់ពួកគេ ក្រោយពីខ្សែប្រយុទ្ធ Charlie Austin របស់ក្រុម Southampton បានដាក់ទណ្ឌកម្មពីការធ្វេសប្រហែសរបស់អ្នកចាំទី Bernd Leno ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះ ៣-២ ដែលបានបញ្ចប់ការមិនស្គាល់ចាញ់របស់ Arsenal ត្រឹម ២២ប្រកួតកាលពីថ្ងៃអាទិត្យ។

Austin បានរកគ្រាប់បាល់កាត់សេចក្តីក្នុងការប្រកួតដ៏រំភើបនៃក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន St Mary’s នៅពេលដែលរូបគេបានតែតបាល់បំប៉ោងសំណាញ់ទីនៅរយៈពេល៥នាទីចុងក្រោយ បន្ទាប់ពីអ្នកចាំទី Leno បានកាត់សេចក្តីសុខទៅលើការបញ្ជូនបាល់ឆ្លងរបស់ខ្សែប្រយុទ្ធ Shane Long។ Southampton រកបានគ្រាប់បាល់នាំមុខមុនចំនួន២លើក តាមរយៈខ្សែប្រយុទ្ធ Danny Ings នៅមុនពេលខ្សែបម្រើ Henrikh Mkhitaryan រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុម Arsenal តាមស្មើវិញ។ ការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Leno និងគ្រាប់បាល់បញ្ចូលទីរបស់ Austin បានធ្វើឲ្យក្រុម Arsenal រងបរាជ័យជាលើកទី១របស់ពួកគេក្នុងការប្រកួតលីក១៥លើក និងបានបញ្ចប់ការមិនស្គាល់ចាញ់ដ៏យូរអង្វែងរបស់ពួកគេ ក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីឆ្នាំ២០០៧។

ក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៥របស់លោក Emery មិនធ្លាប់ចាញ់សោះ បើគិតចាប់តាំងពីចាញ់ ៣-២ នៅលើទឹកដីក្រុម Chelsea កាលពីខែសីហា ហើយការរងបរាជ័យជាលើកទី១របស់ក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងមួយនេះនៅរដូវកាលនេះ ធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ២ពិន្ទុ។ ស្របពេលដែលទទួលស្គាល់ថា Arsenal ត្រូវតែពង្រឹងតំបន់ការពាររបស់ខ្លួន លោក Emery បានឲ្យដឹងថា៖ «យើងមិនបានបណ្តោយឲ្យមានឱកាសច្រើនឡើយ ប៉ុន្តែ នៅថ្ងៃនេះ ពួកគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់។ នេះគឺជាគ្រាប់បាល់ដ៏ច្រើនដែលយើងត្រូវតែពង្រឹងលើបញ្ហានេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.