v9
V9BET

លោក Mourinho ទទួលស្គាល់ថា Man United មិនមានសមត្ថភាពស្មើជាមួយ Liverpool

3 months ago​ | ដោយ V-Dr

លោក Jose Mourinho បាបបង្ហើបប្រាប់ថា កីឡាកររបស់ក្រុម Manchester United មិនមានភាពខ្លាំងគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនឹងក្រុម Liverpool បានឡើយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ក្រោមស្នាដៃក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ។

លោក Mourinho បានអះអាងនៅមុនពេលការប្រកួតថា Liverpool ជួបសំណាងនៅរដូវកាលនេះ ប៉ុន្តែ ស្របពេលដែលកីឡាករបម្រុង Xherdan Shaqiri បានជួបសំណាងក្នុងការរកគ្រាប់បាល់រយៈពេល ១៧នាទីចុងក្រោយ ក្រុមភ្ញៀវ ពិតជាមិនស័ក្តិសមក្នុងការទទួលលទ្ធផលអ្វីក្រៅពីការរងបរាជ័យជាលើកទី៥ នៅរដូវកាលនេះឡើយ។ លោក Mourinho បានឲ្យដឹងថា៖ «កីឡាករបានប្រឹងអស់ពីសមត្ថភាព ហើយនៅពេលដែលពួកគេផ្តល់រាល់នូវអ្វីៗទាំងអស់ ខ្ញុំមិនដែលខកចិត្តជាមួយនឹងពួកគេឡើយ។ ខ្ញុំមានអារម្មណ៍ល្អចំពោះពួកគេ ពួកគេលេងជាមួយនឹងគុណភាពរបស់គេ ដុចដែលគូប្រកួតរបស់យើងដែរ ដែលលេងក្នុងគុណភាពរបស់ពួកគេ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ ក្រុម Liverpool មានល្បឿនលឿន មានភាពរឹងមាំ និងខ្លាំងផ្នែករាងកាយ។ ពួកគេគ្រប់គ្រងបាល់យ៉ាងល្អក្នុងពេលមានបាល់ និងគ្មានបាល់»។ លោក Mourinho ក៏បាននិយាយពីបញ្ហាញាំញីដោយរបួសនៃកីឡាកររបស់លោកផងដែរ ក្រោយពីត្រូវរៀបចំតំបន់ការពារដោយដាក់ឲ្យ Eric Bailly ជំនួសកន្លែងរបស់ Chris Smalling នៅនាទីចុងក្រោយ បន្ទាប់ពី Smalling បានរងរបួសក្នុងពេលកម្តៅសាច់ដុំ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.