v9
V9BET

តើ ឡៅ ចិត្រ្តា ឬ ចាន់ ប៊ុនហឿន ជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦១គីឡូក្រាម?

11 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចិត្ត្រា និង ចាន់ ប៊ុនហឿន នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ ក្នុងប្រភេទទម្ងន់៦១គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចម៉ោង៦ ដល់ម៉ោង៨យប់ ថ្ងៃអាទិត្យនេះ ដើម្បីរកអ្នកខ្សែក្រវាត់ និងប្រាក់រង្វាន់យ៉ាងច្រើន រីឯកីឡាករឡាវ និងថៃ ដែលបានចាញ់ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ ក៏ត្រូវប្រកួតដណ្តើមយកលេខ៣ ថ្ងៃអាទិត្យនេះដែរ។

បើទោះបីជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលនេះ វាជាការឡើងជួបគ្នារវាងកីឡាករខ្មែរ និងខ្មែរ ប៉ុន្តែនេះជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះ ឡៅ ចិត្រ្តា និង ចាន់ ប៊ុនហឿន សុទ្ធជាជាកីឡាករជំនាន់ក្រោយ ដែលមានសមត្ថភាពខ្លាំងដូចគ្នា។

បន្ថែមលើនេះ ទាំង ឡៅ ចិត្រ្តា និង ចាន់ ប៊ុនហឿន សុទ្ធតែមិនធ្លាប់ស្គាល់ការចាញ់សោះ នៅក្នុងអំឡុងការប្រកួតដណ្តើមខ្សែក្រវាត់មួយនេះ គឺពួកគេឈ្នះទាំង៥ប្រកួតដូចគ្នា ហេតុនេះការឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ វាជាពេលវេលាដ៏សំខាន់បំផុត ដែលពួកគេត្រូវវ៉ៃគ្នាដណ្តើមយកខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់យ៉ាងច្រើនផង និងវ៉ៃគ្នា ដើម្បីរក្សាកំណត់ត្រាដ៏ល្អរបស់ខ្លួនផង ថាតើអ្នកណា នឹងឈ្នះទាំង៦ប្រកួត នៅក្នុងការប្រកួតនេះ។

រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺ ឡៅ ចិត្ត្រា និង ចាន់ ហឿន សុទ្ធតែបានផ្តួលកីឡាករឡាវ និងថៃ ឲ្យសន្លប់នៅក្នុងទឹកទី៣ដូចគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្នុងនោះ ឡៅ ចិត្រ្តា បានវ៉ៃឲ្យថៃ Khumpichit សន្លប់ទឹកទី៣ ដូចគ្នាទៅនឹងការជួបគ្នា ក្នុងវគ្គជម្រុះវិលជុំដែរ រីឯ ចាន់ ប៊ុនហឿន បានវ៉ៃឲ្យឡាវ Nampetch សន្លប់ទឹកទី៣ បន្ថែមទៅលើការឈ្នះត្រឹមពិន្ទុ កាលជួបគ្នា នៅវគ្គជម្រុះវិលជុំ។

ទាក់ទងទៅនឹងការប្រកួតផ្តាច់ព្រ័ត្រនេះ អតីតកីឡាករជើងខ្លាំង ឯម វុត្ថា ដែលជាគ្រូបង្វឹកថ្មីរបស់ ចាន់ ប៊ុនហឿន បានប្រាប់ក្រោយ ប៊ុនហឿន ផ្តួល Nampetch ថា នឹងប្រឹងប្រែងបង្ហាត់ ចាន់ ប៊ុនហឿន ឲ្យបានល្អ ព្រមទាំងរកវិធីសាស្រ្ត និងរបៀបប្រកួត ដើម្បីឲ្យ ចាន់ ប៊ុនហឿន អាចយកឈ្នះ ឡៅ ចិត្ត្រា នៅវគ្គផ្តាច់ព្រ័ត្រនេះ។

យ៉ាងណាក៏ដោយ សម្រាប់អ្នកទស្សនាភាគច្រើន នៅតែផ្តល់ការទុកចិត្តខ្លាំងទៅលើ ឡៅ ចិត្ត្រា ថា នឹងអាចយកឈ្នះ ចាន់ ប៊ុនហឿន ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់នេះ ព្រោះ ចិត្ត្រា មានក្បាច់វ៉ៃសម្បូរបែបជាង និងច្បាស់ជាង។ ចំណែកកីឡាករថៃ Khumpichit និង Nampetch ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ ក្នុងពេលជាមួយគ្នានេះដែរ ហើយអ្នកទាំង២នេះ ក៏មិនធ្លាប់ជួបគ្នាពីមុនមកនោះដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.