v9
V9BET

ទីបំផុត! River Plate លើកពាន Copa Libertadores ទាល់តែបានក្រោយផ្តួល Boca Junio ម៉ោងបន្ថែម

9 months ago​ | ដោយ V-Dr

ក្រុមបៀលប្រាយបានផ្តួលគូប្រកួតអាហ្សង់ទីន Boca Juniors ៣-១ Boca Junior នៅម៉ោងបន្ថែមដើម្បីឈ្នះពានរង្វាន់ Copa Libertadores កាលពីថ្ងៃអាទិត្យនៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡាដ្ឋាន Santiago Bernabeu ទឹកដីរបស់ក្រុមអធិរាជស Real Madrid បន្ទាប់ពីក្រុមមកពីតំបន់អាមេរិកឡាទីននៅលីកកំពូលអាហ្សង់ទីនទាំងពីរ ត្រូវបានពន្យារពេលដោយសារតែអំពើហឹង្សានៅក្នុងជើងទីពីរនៅទីក្រុង Buenos Airesនាខែវិច្ឆិកា ខណៈប្រិយមិត្តគាំទ្រ River Plate បានវាយប្រហារលើក្បួនរថយន្តដឹកកីឡាករ និង បុគ្គលិករបស់ក្លឹប Boca Junior រួចមក ។

ការទាត់បាល់ពិន័យម៉ោងបន្ថែមរបស់ Juan Quintero បានជួយឱ្យក្រុម River Plate រកបានមួយគ្រាប់ដើម្បី កត់ត្រាជ័យជម្នះជាប្រវត្តិសាស្ត្រលើកីឡាករ Boca Juniors ដែលមានគ្នាតែ ១០ នាក់ដើម្បីឈ្នះពានរង្វាន់ Copa Libertadores ក្រោយលទ្ធផលចប់តង់ទី២ គឺស្មើគ្នា ១ទល់និង១។ Quintero បានរកគ្រាប់បាល់នៅនាទីទី១០៩ នៃការប្រកួតជើងទីពីររវាងគូប្រជែងស៊ីសាច់ហុតឈាម Boca Junior មុនពេលមិត្តរួមក្រុម Gonzalo Martinez បន្ថែមគ្រាប់បាល់ ១គ្រាប់ទៀត ធ្វើអោយលទ្ធផលទទួលបានជាផ្លូវការណ៏ជើងទី២គឺ ៣-១ សម្រាប់ River- Plate ជាមួយលទ្ធផលសរុប ៥-៣ លើក្រុម Boca Junior។

ក្រុមអ្នកគាំទ្រRiver Plate ជាច្រើនបានក្រោកឈរឡើង និងស្រែកអបអរសាទរជាមួយជ័យជំនះ ដោយមានមួយចំនួនធំរំភើបដល់ស្រក់ទឹកភ្នែក។វាជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្រ ៥៨ឆ្នាំនៃការប្រកួត Copa Libertadores ដែលគូប្រជែងដ៏អស្ចារ្យពីរនៅទីក្រុង Buenos Aires បានជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រទាំងពីរជើងស្មើគ្នាជាមួយនឹងជើងទី ១ នៅថ្ងៃទី ១១ ខែវិច្ឆិកាដោយបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ និងជើងទី២ ថ្ងៃទី១០ធ្នូ ២០១៨ ក្នុងលទ្ធផល១-១។

១.ជម្រើស១១នាក់របស់Boca Juniors: Andrada; Buffarini, Izquierdoz, Magallán, Olaza; Nández, Barrios, Pablo Pérez, Villa; Pavón, Benedetto.
២.ជម្រើស១១នាក់របស់River Plate: Armani; Maidana, Montiel, Pinola, Casco; Ponzio, Enzo Pérez, Fernández; Martínez, Pratto, Palacios.

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.