v9
V9BET

គ្រូបង្វឹកវៀតណាមស្នើ AFF មានវិធានការ និងប្រុងប្រយ័ត្នប្រសិនអ្នកគាំទ្រម៉ាឡេស៊ីប្រើឡាស៊ែររំខានការប្រកួត

7 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិម៉ាឡេស៊ីធ្លាប់លើកពាន AFF Suzuki Cup លើកចុងក្រោយកាលពីឆ្នាំ ២០១០ ខណៈដែលពួកគេផ្តួលក្រុមប្រទេសជិតខាងឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រនិងគឺជាពានរង្វាន់តែមួយគត់ប្រកបដោយកិត្តិយសរបស់ពួកគេក្នុងយុទ្ធនាការនេះ។ ឆ្នាំ២០១៨ ពោលគឺប្រាំបីឆ្នាំក្រោយ មកពួកគេបានកក់កៅអីវគ្គផ្តាច់ព្រ័ត្រក្រោយផ្តួលក្រុមម្ចាស់ជើងឯកក្រុមជម្រើសជាតិថៃ និងត្រូវ ប្រឈមជាមួយនិងក្រុមជម្រើសជាតិវៀតណាមសម្រាប់ ឱកាសគ្រងតំណែងជើងឯកមួយនេះសាជាថ្មីម្តងទៀត។ ទោះបីជាយ៉ាងណារំលឹកឡើងវិញពីស្រមោលអន្ធកាលដ៏ខ្មៅងងឹតពីឆ្នាំ២០១០ នៅតែជាស្រមោលអន្ទោលតាមប្រាណ ខណៈប្រិយមិត្តគាំទ្រម៉ាឡេស៊ីបានប្រព្រឹត្តកំលុងពេលជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ២០១០។

នាឆ្នាំ២០១០ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup មានប្រិយមិត្តគាំទ្រជម្រើសជាតិម៉ាឡេស៊ីជាច្រើនបានប្រើកាំរស្មីឡាស៊ែរបាញ់សំដៅដើម្បីរំខានកីឡាករដែលកំពុងប្រកួតនៅលើទីលាន គោលបំណងតែមួយក្នុងការប្រើឧបករណ៍ឡាស៊ែរទាំងនេះ គឺដើម្បីរំខាននិងរារាំងដំណើរការរបស់កីឡាករ។ ជាការពិតកីឡាករឥណ្ឌូនេស៊ីអ្នកចាំទីបានដឹងខ្លួនក្នុងពេលនោះហើយបានធ្វើការតវ៉ា និងស្រុះស្រួលគ្នាដោយការដើរចេញនៅពាក់កណ្តាលការប្រកួតនៃតង់ទី១។

ភស្តុតាងវីដេអូអាចរកឃើញបានលើប្រព័ន្ធអ៊ិនធើនេតជុំវិញករណីនេះ។

ខ្លាចនិងមានករណីនេះកើតមានឡើងម្តងទៀត គ្រូបង្វឹកសញ្ជាតិវៀតណាម Park Hang Seo បានលើកឡើងពីរឿងនេះក្នុងសន្និសីទសារព័ត៌មានដោយបាន និយាយសង្កត់ធ្ងន់ថា: ប្រសិនបើអ្នកគាំទ្រប្រើឡាស៊ែរក្នុងអំឡុងពេលការប្រកួត AFF គួរចាត់វិធានការតឹងរឹងយ៉ាងខ្លាំងដើម្បីហាមឃាត់និង បញ្ឈប់អ្នកគាំទ្រដូចនោះ។ ខ្ញុំក៏ដឹងដែរថាវាជារដូវវស្សានៅម៉ាឡេស៊ីប៉ុន្តែកីឡាកររបស់យើងត្រៀមនឹងលេងក្នុងអាកាសធាតុនេះ។សង្ឃឹម ថាមិនមាន ករណីនេះកើតមានឡើងទេព្រោះក្រុមទាំងពីរបានខិតខំប្រឹងប្រែងដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនិងសង្ឃឹមថាអ្នក គាំទ្រ និងរំខាន ហើយក៏មិនត្រូវបានស្វាគមន៍នៅក្នុងការប្រកួតនេះដែរ

ការប្រកួតជើងទី១ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និង ត្រូវបើកទ្វារពហុកីឡាដ្ឋានជាតិ Bukit Jalil ទទួលក្រុមជម្រើសជាតិវៀតណាមនារាត្រីថ្ងៃអង្គារទី១១ ខែធ្នូ ឆ្នាំ២០១៨នេះវេលាម៉ោង ៧:៤៥យប់នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.